២ ថេស្សាឡូនិក 3:4-5
២ ថេស្សាឡូនិក 3:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងមានចិត្តជឿជាក់ក្នុងព្រះអម្ចាស់អំពីអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយក៏នឹងប្រព្រឹត្តតាមសេចក្ដីដែលយើងបង្គាប់តទៅមុខទៀតដែរ។ សូមព្រះអម្ចាស់តម្រង់ចិត្តអ្នករាល់គ្នា ទៅរកសេចក្ដីស្រឡាញ់របស់ព្រះ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទកុំបីខាន។
២ ថេស្សាឡូនិក 3:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ យើងទុកចិត្តបងប្អូនថា បងប្អូនតែងតែប្រព្រឹត្តតាមពាក្យរំឭកដាស់តឿនរបស់យើង ហើយបងប្អូនក៏នឹងប្រព្រឹត្តតាមតទៅមុខទៀតដែរ។ សូមព្រះអម្ចាស់ដឹកនាំចិត្តគំនិតបងប្អូន ឲ្យស្រឡាញ់ព្រះជាម្ចាស់ និងមានចិត្តស៊ូទ្រាំដែលព្រះគ្រិស្តប្រទានឲ្យ។
២ ថេស្សាឡូនិក 3:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងខ្ញុំក៏ទុកចិត្តនឹងព្រះអម្ចាស់ ពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយនឹងប្រព្រឹត្តតទៅទៀត តាមអស់ទាំងសេចក្ដីដែលយើងខ្ញុំបានផ្តាំទុកដែរ សូមឲ្យព្រះអម្ចាស់ដំរង់ចិត្តអ្នករាល់គ្នា ទៅក្នុងសេចក្ដីស្រឡាញ់នៃព្រះ នឹងសេចក្ដីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទចុះ។