២ ថេស្សាឡូនិក 3:14-15
២ ថេស្សាឡូនិក 3:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នកណាមិនស្តាប់តាមពាក្យដែលយើងនិយាយក្នុងសំបុត្រនេះទេ សូមចំណាំមើលអ្នកនោះ ហើយកុំភប់ប្រសព្វជាមួយ ដើម្បីឲ្យអ្នកនោះមានសេចក្ដីខ្មាស។ ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ដូចជាខ្មាំងសត្រូវឡើយ គឺត្រូវទូន្មានគាត់ទុកដូចជាបងប្អូនវិញ។
២ ថេស្សាឡូនិក 3:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើអ្នកណាមិនស្ដាប់តាមសេចក្ដីដែលយើងសរសេរក្នុងសំបុត្រនេះទេ សូមចំណាំមុខទុក ហើយកុំទាក់ទងជាមួយអ្នកនោះ ដើម្បីឲ្យគាត់ខ្មាសគេ ប៉ុន្តែ មិនត្រូវចាត់ទុកគាត់ជាមារសត្រូវឡើយ គឺត្រូវដាស់តឿនគាត់ទុកដូចជាបងប្អូនវិញ។
២ ថេស្សាឡូនិក 3:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកណាមិនស្តាប់តាមពាក្យរបស់យើងខ្ញុំ ក្នុងសំបុត្រនេះទេ នោះចូរសំគាល់អ្នកនោះទុក ហើយកុំឲ្យភប់ប្រសព្វនឹងគេឲ្យសោះ ដើម្បីឲ្យគេមានសេចក្ដីខ្មាស តែកុំឲ្យរាប់គេទុកដូចជាខ្មាំងសត្រូវឡើយ ចូរទូន្មានគេ ដូចជាបងប្អូនវិញ។