២ ថេស្សាឡូនិក 3:10-11
២ ថេស្សាឡូនិក 3:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាថា បើអ្នកណាមិនព្រមធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគឡើយ។ ដ្បិតយើងឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា រស់នៅដោយខ្ជិលច្រអូល មិនរវីរវល់នឹងធ្វើការអ្វីសោះ គឺរវល់តែនឹងការឥតប្រយោជន៍។
២ ថេស្សាឡូនិក 3:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ យើងបានឮដំណឹងថា មានអ្នកខ្លះក្នុងចំណោមបងប្អូន រស់នៅដោយឥតសណ្ដាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។
២ ថេស្សាឡូនិក 3:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា នោះក៏បានផ្តាំថា បើអ្នកណាមិនចង់ធ្វើការ មិនត្រូវទាំងឲ្យអ្នកនោះបរិភោគផង ដ្បិតយើងខ្ញុំឮថា មានអ្នកខ្លះក្នុងពួកអ្នករាល់គ្នា ដែលប្រព្រឹត្តឥតរបៀប ឥតមានធ្វើការអ្វីសោះ គឺគេរវល់តែចំពោះការឥតប្រយោជន៍វិញ