២ ថេស្សាឡូនិក 3:1-2
២ ថេស្សាឡូនិក 3:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជាទីបញ្ចប់ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានតម្កើងឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ ហើយឲ្យយើងបានរួចពីមនុស្សពាល និងពីមនុស្សអាក្រក់ ដ្បិតមិនមែនមនុស្សទាំងអស់សុទ្ធតែមានជំនឿទេ។
២ ថេស្សាឡូនិក 3:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅទីបំផុត បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។ សូមអធិស្ឋានឲ្យយើងគេចផុតពីមនុស្សពាល ពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាទេដែលមានជំនឿ។
២ ថេស្សាឡូនិក 3:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយសោតទៀត បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានដំកើងឡើង ដូចនៅក្នុងពួកអ្នករាល់គ្នាដែរ ហើយឲ្យយើងខ្ញុំបានរួចពីមនុស្សវៀច នឹងពីមនុស្សអាក្រក់ចេញ ដ្បិតមិនមែនមនុស្សទាំងអស់ ដែលមានសេចក្ដីជំនឿទេ