២ ថេស្សាឡូនិក 2:15-17

២ ថេស្សាឡូនិក 2:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ បង‌ប្អូន​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន ហើយ​កាន់​ខ្ជាប់​តាមសេចក្ដី​ដែល​យើង​បាន​បង្រៀន​អ្នក​រាល់​គ្នា​ចុះ ទោះ​ដោយ​ពាក្យ​សម្ដី​ផ្ទាល់ ឬ​សំបុត្រ​ក្តី។ សូម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ​ជា​ព្រះ‌វរ‌បិតាដែល​បាន​ស្រឡាញ់​យើង ហើយ​ប្រទាន​ការ​កម្សាន្ត​ចិត្ត​អស់​កល្ប​ជា‌និច្ច និង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ ដោយ​សារ​ព្រះ‌គុណ កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ព្រម​ទាំងប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ឈរ​មាំ‌មួន ក្នុង​គ្រប់​ទាំង​ការ​ល្អ​ដែល​អ្នករាល់​គ្នា​ធ្វើ និង​ពាក្យ​សម្ដី​ដែល​អ្នក​រាល់គ្នា​និយាយ។

២ ថេស្សាឡូនិក 2:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ បងប្អូន​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បងប្អូន ដោយ​ផ្ទាល់​មាត់​ក្ដី ឬ​តាម​សំបុត្រ​ក្ដី។ ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​នៃ​យើង មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង ព្រះអង្គ​បាន​សម្រាល​ទុក្ខ​យើង​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ព្រះ‌គុណ ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​ព្រះ‌យេស៊ូ‌គ្រិស្ត​ផ្ទាល់​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌បិតា សម្រាល​ទុក្ខ​បងប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​បងប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ក្នុង​គ្រប់​កិច្ចការ​ដែល​បងប្អូន​ធ្វើ និង​ពាក្យ​សម្ដី​ល្អ​ដែល​បងប្អូន​និយាយ។

២ ថេស្សាឡូនិក 2:15-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បង​ប្អូន​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​បញ្ញត្ត ដែល​យើង​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ចុះ ទោះ​បើ​ដោយ​ពាក្យ​សំដី ឬ​សំបុត្រ​ក្តី សូម​ឲ្យ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នឹង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​ទ្រង់​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សេចក្ដី​កំសាន្ត​អស់​‌កល្ប​ជានិច្ច នឹង​សេចក្ដី​សង្ឃឹម​យ៉ាង​ល្អ ដោយ​ព្រះ‌គុណ​ទ្រង់ បាន​កំសាន្ត​ចិត្ត​អ្នក​រាល់​គ្នា​ដែរ ហើយ​តាំង​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាំ‌មួន​ឡើង ក្នុង​គ្រប់​ទាំង​ការ នឹង​ពាក្យ​សំដី​ដ៏​ល្អ​ផង។