២ សាំយូអែល 9:10-12
២ សាំយូអែល 9:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯងត្រូវភ្ជួររាស់ស្រែចម្ការនោះឲ្យលោក ព្រមទាំងកូនចៅឯង ហើយពួកអ្នកបម្រើរបស់ឯងទាំងអស់គ្នាផង ត្រូវប្រមូលផលផ្លែយកមកជូនបុត្រារបស់ចៅហ្វាយឯងឲ្យបានអាហារបរិភោគ ប៉ុន្តែ ឯមេភីបូសែតជាបុត្រាចៅហ្វាយឯង នឹងបរិភោគនៅតុជាមួយយើងជានិច្ច»។ ស៊ីបាមានកូនប្រុសដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។ បន្ទាប់មក ស៊ីបាទូលទៅស្តេចថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា នឹងធ្វើតាមព្រះរាជឱង្ការរបស់ព្រះករុណា ជាអម្ចាស់នៃទូលបង្គំ»។ ចំណែកមេភីបូសែត ត្រូវបរិភោគនៅតុជាមួយព្រះបាទដាវីឌ ដូចជាបុត្រណាមួយរបស់ស្តេច។ មេភីបូសែតមានកូនប្រុសម្នាក់ ឈ្មោះមីកា ហើយពួកអ្នកដែលនៅក្នុងផ្ទះស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់មេភីបូសែតទាំងអស់។
២ សាំយូអែល 9:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរអ្នក ព្រមទាំងកូនចៅ និងអ្នកបម្រើទាំងអស់របស់អ្នក នាំគ្នាធ្វើស្រែចម្ការនោះឲ្យមេភីបូសែត ហើយប្រមូលភោគផលជាស្បៀងអាហារ ទុកសម្រាប់បុត្ររបស់ម្ចាស់អ្នកផង។ រីឯមេភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក ត្រូវបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ ស៊ីបាមានកូនប្រុសទាំងអស់ដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។ គាត់ទូលស្ដេចថា៖ «បពិត្រព្រះរាជា ទូលបង្គំនឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណាជាអម្ចាស់ តែលោកមេភីបូសែតមានទម្លាប់ពិសាបាយរួមតុជាមួយទូលបង្គំ ដ្បិតលោកជាពូជពង្សរបស់ស្ដេច»។ លោកមេភីបូសែតមានកូនប្រុសម្នាក់ឈ្មោះមីកា ហើយមនុស្សទាំងប៉ុន្មានក្នុងគ្រួសាររបស់ស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់លោក។
២ សាំយូអែល 9:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យឯងភ្ជួររាស់ស្រែចំការនោះឲ្យលោក ព្រមទាំងកូនចៅឯង ហើយពួកបាវបំរើរបស់ឯងទាំងអស់គ្នាផង ត្រូវប្រមូលផលផ្លែយកមក ជូនបុត្រារបស់ចៅហ្វាយឯងបានអាហារបរិភោគ ប៉ុន្តែឯមភីបូសែត ជាបុត្រាចៅហ្វាយឯង លោកនឹងបរិភោគនៅតុជាមួយនឹងអញជានិច្ច រីឯស៊ីបា មានកូនប្រុស១៥នាក់ នឹងបាវ២០នាក់ នោះស៊ីបាទូលទៅស្តេចថា ទូលបង្គំ ជាបាវបំរើទ្រង់ នឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលទ្រង់ព្រះករុណា ជាអម្ចាស់នៃទូលបង្គំ បានមានបន្ទូលប្រាប់មក តែចំណែកមភីបូសែតនោះ ទ្រង់មានបន្ទូលថា លោកត្រូវបរិភោគនៅតុយើង ទុកដូចជាបុត្រណាមួយរបស់ស្តេច ឯមភីបូសែត លោកមានកូនប្រុស១ឈ្មោះមីកា ហើយអស់ពួកអ្នកដែលនៅក្នុងផ្ទះស៊ីបា នោះសុទ្ធតែជាបាវបំរើរបស់មភីបូសែតទាំងអស់