២ សាំយូអែល 7:25-26
២ សាំយូអែល 7:25-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមបញ្ជាប់ព្រះបន្ទូល ដែលព្រះអង្គបានមានព្រះបន្ទូលពីដំណើរទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយពីពូជពង្សរបស់ទូលបង្គំ ឲ្យបានជាប់ជានិច្ចតទៅមុខ សូមទ្រង់ធ្វើសម្រេច ដូចជាព្រះអង្គបានមានព្រះបន្ទូលមកនោះចុះ សូមឲ្យព្រះនាមព្រះអង្គបានថ្កុំថ្កើងឡើងជានិច្ច ដោយគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយសូមឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះអង្គ។
២ សាំយូអែល 7:25-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បពិត្រព្រះជាអម្ចាស់ ឥឡូវនេះ សូមឲ្យព្រះបន្ទូលដែលព្រះអង្គសន្យាចំពោះទូលបង្គំ និងកូនចៅរបស់ទូលបង្គំ នៅស្ថិតស្ថេររហូតតទៅ ហើយសូមទ្រង់សម្រេចតាមព្រះបន្ទូលនេះផង។ សូមឲ្យព្រះនាមរបស់ព្រះអង្គបានឧត្តុង្គឧត្ដមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ រហូតតទៅផង។
២ សាំយូអែល 7:25-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមបញ្ជាប់ព្រះបន្ទូល ដែលទ្រង់បានមានបន្ទូលមក ពីដំណើរទូលបង្គំ ជាបាវបំរើទ្រង់ ហើយពីពូជពង្សរបស់ទូលបង្គំ ឲ្យបានជាប់ជានិច្ចតទៅមុខ សូមទ្រង់ធ្វើសំរេច ដូចជាទ្រង់បានមានបន្ទូលមកនោះចុះ សូមឲ្យព្រះនាមទ្រង់បានថ្កុំថ្កើងឡើងជានិច្ច ដោយគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយសូមឲ្យពូជពង្សរបស់ដាវីឌ ជាបាវបំរើទ្រង់ បានស្ថិតស្ថេរនៅចំពោះទ្រង់