២ សាំយូអែល 7:1-17

២ សាំយូអែល 7:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ស្តេច​បាន​គង់​នៅ​ក្នុង​ដំណាក់ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស‌ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទិស ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ហោរា​ណា‌ថាន់​ថា៖ «មើល​ចុះ យើង​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តា‌ត្រៅ តែ​ហិប​របស់​ព្រះ​មាន​តែ​ក្រណាត់​សំពត់​បាំង​ប៉ុណ្ណោះ»។ ណាថាន់​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌ករុណា​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា ដែល​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ទ្រង់​ហើយ»។ តែ​នៅ​វេលា​យប់​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ណា‌ថាន់​ថា៖ «ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​យើង​ថា "ព្រះ‌យេហូវ៉ា​បាន​សួរ​ដូច្នេះ តើ​ឯង​នឹង​ស្អាង​វិហារ​ឲ្យ​យើង​នៅ​ឬ? យើង​មិន​ដែល​នៅ​ក្នុង​វិហារ​ណា​ទេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ​យើង​បាន​នៅ​តែ​ក្នុង​ត្រសាល និង​ក្នុង​រោង​ឧបោ‌សថ​ទេ។ នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​បាន​ដើរ​ជា‌មួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន នោះ​តើ​យើង​ដែល​និយាយ​មួយ​ម៉ាត់ ទៅ​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ណា​មួយ ដែល​យើង​បាន​បង្គាប់​ឲ្យ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ស្អាង​វិហារ​ពី​ឈើ​តា​ត្រៅ​ឲ្យ​យើង​ឬ​ទេ?" ដូច្នេះ ចូរ​ឯង​ប្រាប់​ដាវីឌ​អ្នក​បម្រើ​យើង​ឥឡូវ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ យើង​បាន​យក​ឯង​ពី​ក្រោល​ចៀម គឺ​ពី​ការ​ឃ្វាល​ហ្វូង​សត្វ​មក ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​នៅ​ជា‌មួយ​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​ប៉ុន្មាន វិនាស​ពី​មុខ​ឯង​ចេញ យើង​បាន​លើក​ឈ្មោះ​ឯង​ឲ្យ​ជា​ធំ ស្មើ​នឹង​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី។ យើង​បាន​តម្រូវ​ទី​កន្លែង​មួយ ឲ្យ​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ហើយ​បាន​ដាំ​គេ​ឲ្យ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​គេ ឥត​រលើង​ទៅ​ឯ​ណា​ទៀត​ឡើយ ឯ​ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធ្វើ​ទុក្ខ​គេ​ដូច​កាល​ពី​ដើម​ទេ ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តាំង​ពួក​ចៅ‌ហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​នោះ​ឡើយ យើង​បាន​ប្រោស​ឲ្យ​ឯង​បាន​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ។ ម្យ៉ាង​ទៀត ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង។ កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​ឯង នោះ​យើង​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​ឡើង​សោយ‌រាជ្យ​ជំនួស​ឯង ហើយ​យើង​នឹង​តាំង​រាជ្យ​គេ​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង គឺ​វា​ដែល​នឹង​ស្អាង​វិហារ​មួយ​សម្រាប់​ឈ្មោះ​យើង ហើយ​យើង​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​របស់​គេ ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​តទៅ។ យើង​នឹង​ធ្វើ​ជា​ឪពុក​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​កូន​របស់​យើង បើ​កាល​ណា​គេ​ប្រព្រឹត្ត​ការ​ទុច្ចរិត នោះ​យើង​នឹង​ផ្ចាញ់‌ផ្ចាល​គេ​ដោយ​ដំបង​របស់​មនុស្ស ហើយ​និង​ស្នាម​រំពាត់​របស់​ពួក​មនុស្ស​ជាតិ ប៉ុន្តែ សេចក្ដី​សប្បុ‌រស​របស់​យើង មិន​ដែល​ឃ្លាត​ចេញ​ពី​គេ ដូច​ជា​យើង​បាន​ដក​ចេញ​ពី​ស្ដេចសូល ដែល​យើង​បាន​ចោល​ពី​មុខ​ឯង​ចេញ​នោះ​ឡើយ ។ នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ"» ណាថាន់​ក៏​ទូល​ព្រះបាទ​ដាវីឌ តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល ហើយ​តាម​ការ​ជាក់​ស្តែង​ទាំង​នោះ​គ្រប់​ជំពូក។

ចែក​រំលែក
អាន ២ សាំយូអែល 7

២ សាំយូអែល 7:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌បាទ​ដាវីឌ​មាន​វាំង​គង់​នៅ​ស្រួល‌បួល ហើយ​បន្ទាប់​ពី​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​បាន​សុខ​ក្សេម‌ក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​គ្រប់​ទិស‌ទី ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «សូម​លោក​គិត​មើល ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ធ្វើ​អំពី​ឈើ​ដ៏​មាន​តម្លៃ រីឯ​ហិប​នៃ​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះ‌ពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។ ព្យាការី​ណាថាន​ទូល​ស្ដេច​វិញ​ថា៖ «ការ​អ្វី​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ព្រះ‌ករុណា​ហើយ»។ ប៉ុន្តែ នៅ​យប់​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណាថាន​ថា៖ «ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “មិន​មែន​អ្នក​ទេ​ដែល​ត្រូវ​សង់​ដំណាក់​ឲ្យ​យើង​នៅ”។ តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ស្នាក់​នៅ​តែ​ក្នុង​ជំរំ និង​ព្រះ‌ពន្លា។ គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល យើង​មិន​ដែល​បង្គាប់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ណា​ម្នាក់ ឲ្យ​សង់​ដំណាក់​ពី​ឈើ​ដ៏​មាន​តម្លៃ សម្រាប់​យើង​ទេ។ ហេតុ​នេះ ត្រូវ​ប្រាប់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “កាល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ចេញ​ពី​វាល​ស្មៅ​មក ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ យើង​បាន​កម្ចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក។ យើង​បាន​ធ្វើ​ឲ្យ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ ដូច​អ្នក​ធំ​ទាំង‌ឡាយ​នៅ​លើ​ផែនដី។ យើង​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់‌លាប់​រហូត ឥត​មាន​នរណា​មក​រំខាន​សោះ​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​ជិះ‌ជាន់​ពួក​គេ ដូច​កាល​ពី​មុន ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តែង‌តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ។ យើង​ឲ្យ​អ្នក​បាន​សុខ​ក្សេម‌ក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។ ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ផ្ទាល់​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង។ គឺ​បុត្រ​នោះ​ហើយ​ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ ហើយ​គេ​ក៏​ជា​កូន​របស់​យើង​ដែរ។ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អ្វី​ខុស យើង​នឹង​វាយ​ប្រដៅ​គេ ដូច​មនុស្ស​លោក​វាយ​ប្រដៅ​កូន​របស់​ខ្លួន។ ប៉ុន្តែ យើង​នឹង​មិន​ដក​សេចក្ដី​សប្បុរស​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ពី​សូល​ដែល​យើង​បោះ​បង់​ចោល ហើយ​តែង‌តាំង​អ្នក​ជំនួស​នោះ​ទេ។ ពូជ‌ពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹង‌មាំ​រហូត​ត​ទៅ​ដែរ”»។ លោក​ណាថាន​ទូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​នោះ។

ចែក​រំលែក
អាន ២ សាំយូអែល 7

២ សាំយូអែល 7:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក កាល​ស្តេច​ទ្រង់​គង់​នៅ​ក្នុង​ដំណាក់ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស‌ប្រទាន ឲ្យ​ទ្រង់​មាន​សេចក្ដី​សំរាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទិស នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ហោរា​ណាថាន់​ថា មើល​ចុះ យើង​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តាត្រៅ តែ​ហឹប​នៃ​ព្រះ​មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ​ទេ ណាថាន់​ទូល​ឆ្លើយ​ថា សូម​ព្រះ‌ករុណា​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា ដែល​នៅ​ក្នុង​ព្រះ‌ទ័យ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ទ្រង់​ហើយ តែ​នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ណាថាន់​ថា ចូរ​ទៅ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ តើ​ឯង​នឹង​ស្អាង​វិហារ​ឲ្យ​អញ​នៅ​ឬ អញ​មិន​ដែល​នៅ​ក្នុង​វិហារ​ណា​ទេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អញ​បាន​នៅ​តែ​ក្នុង​ត្រសាល ហើយ​ក្នុង​រោង​ឧបោសថ​វិញ នៅ​គ្រប់​ទី​កន្លែង ដែល​អញ​បាន​ដើរ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន នោះ​តើ​អញ​ដែល​និយាយ​១​ម៉ាត់ ទៅ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ណា​មួយ ដែល​អញ​បាន​បង្គាប់​ឲ្យ​ឃ្វាល​សាសន៍​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មិន​បាន​ស្អាង​វិហារ ពី​ឈើ​តាត្រៅ​ឲ្យ​អញ​ឬ​ទេ ដូច្នេះ ចូរ​ឯង​ប្រាប់​ដាវីឌ​អ្នក​បំរើ​អញ​ឥឡូវ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ អញ​បាន​យក​ឯង​ពី​ក្រោល​ចៀម គឺ​ពី​ការ​ឃ្វាល​ហ្វូង​សត្វ​មក ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​អញ អញ​បាន​នៅ​ជា​មួយ​នឹង​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​ប៉ុន្មាន វិនាស​ពី​មុខ​ឯង​ចេញ អញ​បាន​លើក​ឈ្មោះ​ឯង​ឲ្យ​ជា​ធំ ស្មើ​នឹង​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី អញ​បាន​ដំរូវ​ទី​កន្លែង​១ ឲ្យ​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ ហើយ​បាន​ដាំ​គេ​ឲ្យ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​គេ ឥត​រលើង​ទៅ​ឯ​ណា​ទៀត​ឡើយ ឯ​ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធ្វើ​ទុក្ខ​គេ ដូច​កាល​ពី​ដើម​ទៀត ឬ​ដូច​នៅ​គ្រា​ដែល​អញ​បាន​តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​ប្រោស​ឲ្យ​ឯង​បាន​សំរាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ (យ៉ាង​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង) កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង នោះ​អញ​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង គឺ​វា​ដែល​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ ហើយ​អញ​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​វា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​ទៅ អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា ហើយ​វា​នឹង​បាន​ជា​កូន​ដល់​អញ បើ​កាល​ណា​វា​ប្រព្រឹត្ត​ការ​ទុច្ចរិត នោះ​អញ​នឹង​ផ្ចាញ់‌ផ្ចាល​វា​ដោយ​ដំបង​របស់​មនុស្ស ហើយ​នឹង​ស្នាម​រំពាត់​នៃ​ពួក​មនុស្ស​ជាតិ ប៉ុន្តែសេចក្ដី​សប្បុរស​របស់​អញ មិន​ដែល​ឃ្លាត​ចេញ​ពី​វា ដូច​ជា​អញ​បាន​ដក​ចេញ​ពី​សូល ដែល​អញ​បាន​ចោល​ពី​មុខ​ឯង​ចេញ​នោះ​ឡើយ។ នោះ​វង្សា នឹង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ ណាថាន់​ក៏​ទូល​នឹង​ដាវីឌ តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល ហើយ​តាម​ការ​ជាក់​ស្តែង​ទាំង​នេះ​គ្រប់​ជំពូក។