២ សាំយូអែល 6:17-19

២ សាំយូអែល 6:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀបចំ ត្រង់​កណ្ដាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សម្រាប់​ហិប​នោះ រួច​ទ្រង់​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា លុះ​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​រួច​ហើយ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជាជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ រួច​ទ្រង់​ចែក​នំបុ័ង​មួយ​ដុំ សាច់​មួយ​ដុំ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​មួយ​ផែន ដល់​ប្រជាជន​ទាំង‌ឡាយ គឺ​ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី​ផង ដូច្នេះ ប្រជាជន​ក៏​ត្រឡប់​ទៅ​ឯ​លំ​នៅ​របស់​គេ​រៀង​ខ្លួន​វិញ។

ចែក​រំលែក
អាន ២ សាំយូអែល 6

២ សាំយូអែល 6:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក។ ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ លុះ​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព​រួច​ហើយ ព្រះ‌បាទ​ដាវីឌ​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ព្រះ‌បាទ​ដាវីឌ​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី គឺ​ម្នាក់ៗ​ទទួល​បាន​នំប៉័ង​មួយ​ដុំ នំ​ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយជូរ​មួយ​ដុំ។ បន្ទាប់​មក ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។

ចែក​រំលែក
អាន ២ សាំយូអែល 6

២ សាំយូអែល 6:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀបចំ ត្រង់​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សំរាប់​ហឹប​នោះ រួច​ទ្រង់​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា លុះ​បាន​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​រួច​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ រួច​ទ្រង់​ចែក​នំបុ័ង​១​ដុំ សាច់​១​ដុំ នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ផែន ដល់​ប្រជា‌ជន​ទាំង‌ឡាយ គឺ​ដល់​ពួក​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ទាំង​ប្រុស ទាំង​ស្រី​ផង ដូច្នេះប្រជា‌ជន​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​រៀង​ខ្លួន​វិញ។

ចែក​រំលែក
អាន ២ សាំយូអែល 6