២ សាំយូអែល 6:14-16

២ សាំយូអែល 6:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​ដាវីឌ​លោត​កញ្ឆេង​អស់​ពី​កម្លាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត​ទេស។ ព្រះបាទ​ដាវីឌ និង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ បាន​យក​ហិប​របស់​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ និង​សូរ​ផ្លុំ​ត្រែ​ផង។ ពេល​ដែល​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​របស់​ស្ដេចសូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ព្រះបាទ​ដាវីឌ កំពុង​តែ​ហក់​លោក​កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​មាន​ចិត្ត​ប្រមាថ​មើល​ងាយ​ដល់​ទ្រង់។

ចែក​រំលែក
អាន ២ សាំយូអែល 6

២ សាំយូអែល 6:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ដាវីឌ​រាំ លោត​កព្ឆោង​ថ្វាយ​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ* ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​ប៉ុណ្ណោះ។ ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ឡើង​មក​ក្រុង​យេរូ‌សាឡឹម ពួក​គេ​ស្រែក​ជយ‌ឃោស និង​ផ្លុំ​ត្រែ​យ៉ាង​រំពង។ ពេល​ហិប​របស់​ព្រះ‌អម្ចាស់​ចូល​មក​ដល់​បុរី​ព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាល់ ជា​បុត្រី​ព្រះ‌បាទ​សូល អើត​តាម​បង្អួច ឃើញ​ព្រះ‌បាទ​ដាវីឌ​រាំ​លោត​កព្ឆោង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។

ចែក​រំលែក
អាន ២ សាំយូអែល 6

២ សាំយូអែល 6:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដាវីឌ​ក៏​លោត‌កញ្ឆេង​អស់​ពី​កំឡាំង​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស ដូច្នេះ ដាវីឌនឹង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ បាន​នាំ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ​ឡើង នឹង​សូរ​ផ្លុំ​ត្រែ​ផង។ ក្នុង​វេលា​ដែល​ហឹប​នៃ​ព្រះ‌យេហូវ៉ា កំពុង​តែ​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​សូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ស្តេច​ដាវីឌ កំពុង​តែ​ហក់​លោត‌កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​ក៏​មាន​ព្រះ‌ទ័យ​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់

ចែក​រំលែក
អាន ២ សាំយូអែល 6