២ សាំយូអែល 5:23-24
២ សាំយូអែល 5:23-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះបាទដាវីឌបានទូលសួរដល់ព្រះយេហូវ៉ា ព្រះអង្គមានព្រះបន្ទូលហាមថា៖ «កុំឡើងទៅឡើយ ត្រូវវាងទៅពីខាងក្រោយ ហើយចូលទៅគេពីខាងចម្ការមកវិញ។ កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមន ដូចជាពួកពលដើរ នោះចូរឲ្យឯងប្រញាប់ប្រញាល់ឡើង ដ្បិតគឺវេលានោះហើយ ដែលព្រះយេហូវ៉ានឹងចេញទៅចំពោះមុខឯង ដើម្បីប្រហារពួកទ័ពភីលីស្ទីន»។
២ សាំយូអែល 5:23-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ ហើយព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយ ហើយវាយពួកគេពីម្ដុំដើមមននោះមកវិញ។ កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរប្រញាប់ប្រញាល់ចេញទៅ ដ្បិតគឺពេលនោះហើយ ដែលយើងជាព្រះអម្ចាស់នាំមុខអ្នកវាយលុកទីតាំងទ័ពភីលីស្ទីន»។
២ សាំយូអែល 5:23-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែកាលដាវីឌបានទូលសួរដល់ព្រះយេហូវ៉ា នោះទ្រង់មានបន្ទូលហាមថា កុំឲ្យឡើងទៅឡើយ ត្រូវឲ្យវាងទៅពីខាងក្រោយ ហើយចូលទៅឯគេពីខាងចំការមនវិញ កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមន ដូចជាពួកពលដើរ នោះចូរឲ្យឯងប្រញាប់ប្រញាល់ឡើង ដ្បិតគឺវេលានោះឯងហើយ ដែលព្រះយេហូវ៉ានឹងចេញទៅចំពោះមុខឯង ដើម្បីប្រហារពួកទ័ពភីលីស្ទីន