២ សាំយូអែល 23:5
២ សាំយូអែល 23:5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើវង្សរបស់ខ្ញុំមិនមែនដូច្នេះ នៅចំពោះព្រះទេឬ? ដ្បិតព្រះអង្គបានតាំងសញ្ញានឹងខ្ញុំ ឲ្យនៅជាប់អស់កល្បជានិច្ច ជាសញ្ញាដែលមានរបៀបរៀបរយ ហើយពិតប្រាកដ។ តើមិនមែនព្រះអង្គ ដែលប្រទានឲ្យខ្ញុំបានចម្រើនឡើង ហើយជួយខ្ញុំឲ្យមានសេចក្ដីប៉ងប្រាថ្នាគ្រប់យ៉ាង?
២ សាំយូអែល 23:5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលឡើយ។ មានតែព្រះអង្គទេដែលប្រទានជ័យជម្នះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
២ សាំយូអែល 23:5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើវង្សខ្ញុំមិនមែនដូច្នោះ នៅចំពោះព្រះទេឬអី ដ្បិតទ្រង់បានតាំងសេចក្ដីសញ្ញានឹងខ្ញុំឲ្យនៅជាប់អស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលមានរបៀបរៀបរយ ហើយក៏ពិតប្រាកដ ឯសេចក្ដីសង្គ្រោះនឹងសេចក្ដីប៉ងប្រាថ្នាគ្រប់ជំពូករបស់ខ្ញុំ បានកើតអំពីនោះមក ទោះបើទ្រង់មិនទាន់ឲ្យដុះដាលឡើងក៏ដោយ