២ សាំយូអែល 23:2-4
២ សាំយូអែល 23:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា បានមានព្រះបន្ទូលតាមរយៈខ្ញុំ ព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។ ព្រះនៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែល បានមានព្រះបន្ទូលមកខ្ញុំថា អ្នកណាដែលគ្រប់គ្រងលើប្រជាជន ដោយសុចរិត ហើយគ្រប់គ្រងដោយកោតខ្លាចព្រះ អ្នកនោះប្រៀបដូចជាពន្លឺនៅពេលព្រលឹមស្រាង ពេលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់។
២ សាំយូអែល 23:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានព្រះបន្ទូល តាមរយៈខ្ញុំ ព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។ ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល ព្រះអង្គដែលជាថ្មដាការពារអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកខ្ញុំថា៖ ស្ដេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្ដេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចព្រះជាម្ចាស់ ស្ដេចនោះប្រៀបដូចជាពន្លឺព្រះអាទិត្យរះឡើង នៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អ ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចី ក្រោយពេលភ្លៀង។
២ សាំយូអែល 23:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានមានបន្ទូលដោយសារខ្ញុំ ព្រះបន្ទូលនៃទ្រង់នៅលើអណ្តាតខ្ញុំ ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ អ្នកនោះនឹងបានដូចជាពន្លឺនៅពេលព្រលឹមស្រាង កាលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់