២ សាំយូអែល 23:11-12
២ សាំយូអែល 23:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់ពីលោកនោះមក គឺសាំម៉ាជាកូនអ័កេ ពួកហារ៉ារី។ នៅគ្រាដែលពួកភីលីស្ទីនបាននាំគ្នាមួយកង នៅត្រង់ចម្ការសណ្តែកមួយកន្លែង ហើយពួកពលទ័ពបានរត់ចេញពីមុខពួកភីលីស្ទីនទៅ។ តែលោកនៅឈរកណ្ដាលចម្ការ ការពារដីនោះ ហើយសម្លាប់ពួកភីលីស្ទីន។ ព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ។
២ សាំយូអែល 23:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មកទៀត គឺលោកសាំម៉ាជាកូនរបស់លោកអកេ ពីអំបូរហារ៉ាវី។ នៅគ្រាដែលកងទ័ពភីលីស្ទីនប្រមូលផ្ដុំគ្នានៅភូមិលេហ៊ី ត្រង់ចម្ការមួយ ដែលមានពេញដោយសណ្ដែក។ ទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន។ ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្ដាលចម្ការ ហើយវាយជនជាតិភីលីស្ទីន ដណ្ដើមយកចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះដ៏ធំធេង។
២ សាំយូអែល 23:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បន្ទាប់ពីលោកនោះមក មានសាំម៉ាជាកូនអ័កេ ពួកហារ៉ារី គ្រានោះពួកភីលីស្ទីនបានមូលគ្នា១កង នៅទីដែលមានចំការសណ្តែកបាយ ហើយពួកពលទ័ពក៏រត់ចេញពីមុខពួកភីលីស្ទីនទៅ តែលោកឈរនៅកណ្តាលចំការនោះ រាំងរាហើយសំឡាប់ពួកភីលីស្ទីន ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យមានជ័យជំនះយ៉ាងធំ។