២ សាំយូអែល 22:5-7
២ សាំយូអែល 22:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតរលកនៃសេចក្ដីស្លាប់បានព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតបានហូរជន់ឡើង បំភ័យទូលបង្គំ។ ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរុំជុំវិញទូលបង្គំ ខ្សែរូតនៃសេចក្ដីស្លាប់ បានស្ទះផ្លូវទូលបង្គំហើយ។ នៅគ្រាមានសេចក្ដីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងទូលបង្គំពីក្នុងព្រះវិហារ របស់ព្រះអង្គ សម្រែករបស់ទូលបង្គំ បានឮនៅព្រះកាណ៌របស់ព្រះអង្គ។
២ សាំយូអែល 22:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សេចក្ដីស្លាប់រួបរឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។ សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ ប្រៀបបីដូចជា សំណាញ់ដែលគេបោះមកលើខ្ញុំ។ នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់ ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំ ព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសំឡេងខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ហើយស្នូរសម្រែករបស់ខ្ញុំបានឮទៅដល់ ព្រះកាណ៌របស់ព្រះអង្គ។
២ សាំយូអែល 22:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតរលកនៃសេចក្ដីស្លាប់បានព័ទ្ធជុំវិញទូលបង្គំ សេចក្ដីទុច្ចរិតបានហូរជន់ឡើង បំភ័យទូលបង្គំ។ ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរុំរួបជុំវិញទូលបង្គំ ខ្សែរូតនៃសេចក្ដីស្លាប់បានស្ទះផ្លូវទូលបង្គំហើយ នៅគ្រាមានសេចក្ដីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងនៃទូលបង្គំពីក្នុងព្រះវិហារទ្រង់ សំរែករបស់ទូលបង្គំបានឮនៅព្រះកាណ៌ទ្រង់