២ សាំយូអែល 22:32-34
២ សាំយូអែល 22:32-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្នកណាជាព្រះ ក្រៅពីព្រះយេហូវ៉ា? ហើយតើអ្នកណាជាថ្មដា ក្រៅពីព្រះនៃយើងខ្ញុំតែមួយ? ព្រះជាជម្រកដ៏មាំមួនរបស់ទូលបង្គំ ព្រះអង្គនាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍។ ព្រះអង្គធ្វើឲ្យជើងទូលបង្គំ បានដូចជាជើងក្តាន់ ហើយដាក់ឲ្យទូលបង្គំឈរលើទីខ្ពស់ របស់ទូលបង្គំ។
២ សាំយូអែល 22:32-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានតែព្រះអម្ចាស់មួយទេដែលពិតជាព្រះជាម្ចាស់ មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះ ដែលពិតជាថ្មដាឲ្យយើងជ្រកកោន។ ព្រះជាម្ចាស់ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរៀបចំមាគ៌ារបស់ខ្ញុំឲ្យបាន ល្អឥតខ្ចោះ។ ព្រះអង្គប្រោសប្រទានឲ្យខ្ញុំរត់លឿន ដូចសត្វក្ដាន់ ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។
២ សាំយូអែល 22:32-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើអ្នកណាជាព្រះ លើកតែព្រះយេហូវ៉ាប៉ុណ្ណោះ ហើយតើអ្នកណាជាថ្មដា លើកតែព្រះនៃយើងខ្ញុំតែមួយ ព្រះទ្រង់ជាបន្ទាយមាំមួននៃទូលបង្គំ ទ្រង់នាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍ ទ្រង់ធ្វើឲ្យជើងទូលបង្គំ បានដូចជាជើងក្តាន់ ហើយក៏ដាក់ឲ្យទូលបង្គំឈរលើទីខ្ពស់របស់ទូលបង្គំ