២ សាំយូអែល 22:21-25
២ សាំយូអែល 22:21-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានប្រទានរង្វាន់ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ព្រះអង្គបានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធដែលទូលបង្គំប្រព្រឹត្ត។ ដ្បិតទូលបង្គំបានប្រតិបត្តិតាមផ្លូវ របស់ព្រះយេហូវ៉ា ហើយមិនដែលឃ្លាតចេញពីព្រះនៃទូលបង្គំ ដោយប្រព្រឹត្តការអាក្រក់ឡើយ។ ព្រោះគ្រប់បញ្ញត្តិរបស់ព្រះអង្គ នៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញពីក្រឹត្យ របស់ព្រះអង្គណាមួយសោះ។ ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះព្រះអង្គ ហើយបានរក្សាខ្លួនឲ្យរួចពីការអាក្រក់របស់ទូលបង្គំ។ ហេតុនេះហើយបានជាព្រះយេហូវ៉ាប្រទានរង្វាន់មក តាមសេចក្ដីទៀងត្រង់របស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធរបស់ទូលបង្គំ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ។
២ សាំយូអែល 22:21-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គតបស្នងមកខ្ញុំវិញ ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ហើយខ្ញុំមិនឃ្លាតចេញពីព្រះរបស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។ ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន របស់ព្រះអង្គ ខ្ញុំមិនបំពានលើច្បាប់របស់ព្រះអង្គទេ។ ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មង ហើយខ្ញុំបានប្រុងប្រយ័ត្នខ្លួន មិនឲ្យមានកំហុសឡើយ។ ហេតុនេះ ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំ ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត ព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្ត អំពើបរិសុទ្ធ។
២ សាំយូអែល 22:21-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ទ្រង់បានសងទូលបង្គំតាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវនៃព្រះយេហូវ៉ា ហើយមិនដែលថយក្រោយចេញពីព្រះនៃទូលបង្គំដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ ពីព្រោះគ្រប់ទាំងបញ្ញត្តរបស់ទ្រង់ បាននៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញ ពីក្រិត្យរបស់ទ្រង់ណាមួយសោះ ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់ ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្ដីអាក្រក់របស់ទូលបង្គំ ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់ប្រទានរង្វាន់មក តាមសេចក្ដីទៀងត្រង់របស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធរបស់ទូលបង្គំ នៅចំពោះព្រះនេត្រទ្រង់។