២ សាំយូអែល 17:1-2
២ សាំយូអែល 17:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មួយទៀត អ័ហ៊ីថូផែល លោកទូលទៅអាប់សាឡុមថា៖ «សូមឲ្យទូលបង្គំទៅរើសទាហានមួយម៉ឺនពីរពាន់នាក់នាំចេញទៅ ដេញតាមដាវីឌនៅយប់នេះឯង។ ទូលបង្គំនឹងបានទាន់ ក្នុងកាលដែលកំពុងតែអស់កម្លាំង ហើយមានដៃខ្សោយ រួចនឹងធ្វើឲ្យភ័យ យ៉ាងនោះបណ្ដាទ័ពទាំងអស់ដែលនៅជាមួយនឹងរត់ចេញទៅ ទូលបង្គំនឹងវាយតែស្តេចប៉ុណ្ណោះ
២ សាំយូអែល 17:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកអហ៊ីថូផែលទូលស្ដេចអាប់សាឡុមថា៖ «សូមអនុញ្ញាតឲ្យទូលបង្គំជ្រើសរើសទ័ពចំនួនមួយម៉ឺនពីរពាន់នាក់ ដេញតាមព្រះបាទដាវីឌ យប់នេះតែម្ដងទៅ។ ទូលបង្គំនឹងវាយសម្រុក នៅពេលព្រះបាទដាវីឌកំពុងតែនឿយហត់ និងបាក់ទឹកចិត្ត រួចទូលបង្គំនឹងធ្វើឲ្យស្ដេចភ័យតក់ស្លុត ហើយបណ្ដាជនទាំងប៉ុន្មានដែលទៅជាមួយស្ដេច នឹងរត់ចោលស្ដេច។ ទូលបង្គំនឹងធ្វើគុតតែស្ដេចមួយអង្គប៉ុណ្ណោះ។
២ សាំយូអែល 17:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយទៀតអ័ហ៊ីថូផែល លោកមានបន្ទូលទៅអាប់សាឡំមថា សូមឲ្យទូលបង្គំទៅរើសទាហាន១ម៉ឺន២ពាន់នាក់នាំចេញទៅ ដេញតាមដាវីឌនៅយប់នេះឯង ទូលបង្គំនឹងបានទាន់ ក្នុងកាលដែលកំពុងតែអស់កំឡាំង ហើយមានដៃខ្សោយ រួចនឹងធ្វើឲ្យភ័យ យ៉ាងនោះបណ្តាទ័ពទាំងអស់ដែលនៅជាមួយ នឹងរត់ចេញទៅ ទូលបង្គំនឹងវាយតែស្តេចប៉ុណ្ណោះ