២ សាំយូអែល 15:2
២ សាំយូអែល 15:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជម្រះ នោះអាប់សាឡុមហៅអ្នកនោះមកសួរថា៖ «អ្នកមកពីស្រុកណា»។ គេទូលឆ្លើយថា៖ «ទូលបង្គំ ជាអ្នកបម្រើរបស់ទ្រង់ មកពីកុលសម្ព័ន្ធណាមួយក្នុងសាសន៍អ៊ីស្រាអែល»
២ សាំយូអែល 15:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សម្ដេចតែងតែតើនឡើងពីព្រលឹម យាងទៅឈរនៅតាមផ្លូវចូលទ្វារក្រុង។ រៀងរាល់ពេលដែលមាននរណាម្នាក់ចូលទៅគាល់ស្ដេច សូមស្ដេចរកយុត្តិធម៌ឲ្យ សម្ដេចអាប់សាឡុមតែងហៅគេមកសួរថា «អ្នកមកពីស្រុកណា?»។ ពេលគេឆ្លើយថា «ទូលបង្គំមកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល»។
២ សាំយូអែល 15:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជំរះ នោះអាប់សាឡំម ទ្រង់ហៅអ្នកនោះមកសួរថា អ្នកមកពីស្រុកណា គេទូលឆ្លើយថា ទូលបង្គំ ជាអ្នកបំរើនៃទ្រង់ មកពីពូជអំបូរណាមួយក្នុងសាសន៍អ៊ីស្រាអែល