២ សាំយូអែល 15:13-17

២ សាំយូអែល 15:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ហើយ!»។ ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម​ថា៖ «ចូរ​នាំ​គ្នា​រត់​ចេញ​ទៅ ដ្បិត​យើង​មិន​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អាប់‌សា‌ឡុម​បាន​ទេ។ ចូរ​ប្រញាប់‌ប្រញាល់​រត់​ភៀស​ខ្លួន​ចេញ​ទៅ ក្រែង​លោ​អាប់‌សា‌ឡុម​មក​ទាន់ ហើយ​ប្រហារ​យើង និង​អ្នក​ក្រុង​នេះ ដោយ​មុខ​ដាវ»។ ពួក​មន្ត្រី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទ្រង់​សម្រេច​យ៉ាង​ណា ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​តាម»។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ចាក​ចេញ​ពី​ទីក្រុង​ជា​មួយ​រាជ‌វង្សា‌នុវង្សដោយ​ថ្មើរ​ជើង។ ស្ដេច​បាន​ទុក​ស្រី​ស្នំ​ដប់​នាក់​តែ​ប៉ុណ្ណោះឲ្យ​នៅ​ចាំ​ដំណាក់។ ពេល​ស្ដេច និង​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ចាក​ចេញ​ពី​ទីក្រុង​ហើយ ក៏​ទៅ​ឈប់​នៅ​ត្រង់​ផ្ទះ​មួយ​ដែល​នៅ​ចុង​គេ​បំផុត។

២ សាំយូអែល 15:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ មាន​ម្នាក់​នាំ​ដំណឹង​មក​ក្រាប​ទូល​ដាវីឌ​ថា ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា មាន​ចិត្ត​និយម​ទៅ​តាម​អាប់សា‌ឡុម​ហើយ ដូច្នេះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ទ្រង់​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់សា‌ឡុម​ឡើយ ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អា‌ក្រក់​ដល់​យើង ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ»។ ពួក​មហា‌តលិក​របស់​ស្តេច​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​រាល់​គ្នា​ប្រុង​ប្រៀប នឹង​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គម្ចាស់​នៃ​ទូល‌បង្គំ​ហើយ នោះ​ស្ដេច​ក៏​យាង​ចេញ​ទៅ ព្រម​ទាំង​ពួក​វង្សា‌នុវង្ស​ទាំង​អស់​ផង បាន​ទុក​នៅ​តែ​ស្រី​អ្នក​ម្នាង​ដប់​នាក់ ឲ្យ​រក្សា​ដំណាក់​ប៉ុណ្ណោះ ស្ដេច​យាង​ចេញ​ទៅ​មាន​ទាំង​ពួក​ទ្រង់​ទាំង​អស់ ដើរ​ទៅ​តាម ឯ​ទ្រង់​ក៏​ឈប់​នៅ​ត្រង់​ផ្ទះ​ដែល​នៅ​ទី​បំផុត

២ សាំយូអែល 15:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ហើយ!»។ ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម​ថា៖ «ចូរ​នាំ​គ្នា​រត់​ចេញ​ទៅ ដ្បិត​យើង​មិន​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អាប់‌សា‌ឡុម​បាន​ទេ។ ចូរ​ប្រញាប់‌ប្រញាល់​រត់​ភៀស​ខ្លួន​ចេញ​ទៅ ក្រែង​លោ​អាប់‌សា‌ឡុម​មក​ទាន់ ហើយ​ប្រហារ​យើង និង​អ្នក​ក្រុង​នេះ ដោយ​មុខ​ដាវ»។ ពួក​មន្ត្រី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទ្រង់​សម្រេច​យ៉ាង​ណា ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​តាម»។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ចាក​ចេញ​ពី​ទីក្រុង​ជា​មួយ​រាជ‌វង្សា‌នុវង្សដោយ​ថ្មើរ​ជើង។ ស្ដេច​បាន​ទុក​ស្រី​ស្នំ​ដប់​នាក់​តែ​ប៉ុណ្ណោះឲ្យ​នៅ​ចាំ​ដំណាក់។ ពេល​ស្ដេច និង​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ចាក​ចេញ​ពី​ទីក្រុង​ហើយ ក៏​ទៅ​ឈប់​នៅ​ត្រង់​ផ្ទះ​មួយ​ដែល​នៅ​ចុង​គេ​បំផុត។

២ សាំយូអែល 15:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះមាន​ម្នាក់​នាំ​ដំណឹង​មក​ក្រាប​ទូល​ដាវីឌ​ថា ពួក​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​អស់​គ្នា មាន​ចិត្ត​និយម​ទៅ​តាម​អាប់‌សា‌ឡំម​ហើយ ដូច្នេះ ដាវីឌ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ទ្រង់​ថា ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់‌សា‌ឡំម​ឡើយ ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អាក្រក់​ដល់​យើង​រាល់​គ្នា ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ ពួក​មហា‌តលិក​របស់​ស្តេច​ទូល​ថា បពិត្រ ព្រះ‌ករុណា ទូលបង្គំ​រាល់​គ្នា​ប្រុង​ប្រៀប នឹង​ធ្វើ​តាម​តែ​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ហើយ នោះ​ស្តេច​ទ្រង់​ក៏​យាង​ចេញ​ទៅ ព្រម​ទាំង​ពួក​វង្សា‌នុវង្ស​ទាំង​អស់​ផង បាន​ទុក​នៅ​តែ​ស្រី​អ្នក‌ម្នាង​១០​នាក់ ឲ្យ​រក្សា​ដំណាក់​ប៉ុណ្ណោះ ស្តេច​ទ្រង់​យាង​ចេញ​ទៅមាន​ទាំង​ពួក​ទ្រង់​ទាំង​អស់ ដើរ​ទៅ​តាម ឯ​ទ្រង់​ក៏​ឈប់​នៅ​ត្រង់​ផ្ទះ​ដែល​នៅ​ទី​បំផុត