២ សាំយូអែល 13:19-20
២ សាំយូអែល 13:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នាងតាម៉ារយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងព្រះកន្សែងជាខ្លាំង។ អាប់សាឡុមជាជេដ្ឋាក៏សួរថា៖ «តើអាំណូនបងឯង ធ្វើបាបឯងឬ? ប្អូនអើយ ចូរនៅស្ងៀមសិន ដ្បិតជាបងឯងទេ កុំមានចិត្តព្រួយពីការនេះឡើយ»។ ដូច្នេះ នាងក៏នៅតែឯងក្នុងដំណាក់អាប់សាឡុមជាជេដ្ឋា។
២ សាំយូអែល 13:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះនាងតាម៉ារយកផេះមករោយលើក្បាល ហើយហែកអាវដ៏ល្អប្រណីតនោះចោល នាងទូលដៃលើក្បាល រួចចេញទៅ ទាំងស្រែកផង។ សម្ដេចអាប់សាឡុមជាបងសួរថា៖ «តើបងអាំណូនបានរំលោភលើប្អូនឬ? ចូរនៅស្ងៀមទៅ ព្រោះគាត់ជាបងប្រុសរបស់ឯងទេតើ កុំឈឺចិត្តនឹងរឿងនេះខ្លាំងពេក»។ ចាប់ពីពេលនោះមក ព្រះនាងតាម៉ាររស់នៅជាស្ត្រីដែលគ្មាននរណារាប់រក ក្នុងដំណាក់របស់សម្ដេចអាប់សាឡុម ជាបង។
២ សាំយូអែល 13:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចនាងយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងទ្រង់ព្រះកន្សែងជាខ្លាំង។ អាប់សាឡំមជាជេដ្ឋាក៏សួរថា តើអាំណូនបងឯងបាននៅជាមួយនឹងឯងឬអី ប្អូនអើយ ចូរនៅស្ងៀមសិនចុះ ដ្បិតជាបងឯងទេ កុំឲ្យមានចិត្តព្រួយនឹងការនេះពេកឡើយ នោះនាងក៏នៅតែឯងក្នុងដំណាក់អាប់សាឡំម ជាជេដ្ឋា