២ សាំយូអែល 12:9-12

២ សាំយូអែល 12:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​អ្វី​បាន​ជា​ឯង​មើល​ងាយ ឆ្ពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដូច្នេះ ឯង​បាន​សម្លាប់​អ៊ូរី ជា​សាសន៍​ហេត​ដោយ​ដាវ ក៏​ក្បត់​យក​ប្រពន្ធ​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​សម្លាប់​គាត់​ដោយ​ដាវ​របស់​ពួក​កូន​ចៅ​អាំម៉ូន ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល​ងាយ​ដល់​យើង ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចាំ​មើល យើង​នឹង​បណ្ដាល​ឲ្យ​មាន​ការ​អា‌ក្រក់​កើត​ឡើង ពី​ក្នុង​គ្រួ​ឯង ឲ្យ​ទាស់​នឹង​ឯង ក៏​នឹង​យក​ពួក​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ឯង ប្រគល់​ឲ្យ​ដល់​អ្នក​ជំនិត​ឯង​នៅ​មុខ​ឯង​ផង អ្នក​នោះ​នឹង​រួម​ដំណេក និង​ប្រពន្ធ​ឯង​ទាំង​នោះ នៅ​ទី​ពន្លឺ​ថ្ងៃ ដ្បិត​ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​សម្ងាត់ តែ​យើង​នឹង​ធ្វើ​ការ​នេះ​នៅ​ទី​ពន្លឺ​វិញ ឲ្យ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឃើញ"»។

២ សាំយូអែល 12:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​ព្រះ‌បន្ទូល​របស់​យើង ដោយ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គាប់​ចិត្ត​យើង គឺ​អ្នក​បាន​ធ្វើ​ឃាត​អ៊ូរី ជា​ជន‌ជាតិ​ហេត ដោយ​ប្រគល់​ទៅ​ឲ្យ​ជន‌ជាតិ​អាំម៉ូន​សម្លាប់ រួច​យក​ប្រពន្ធ​របស់​អ៊ូរី​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន​ឯង។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​តែងតែ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ​ជានិច្ច ព្រោះ​អ្នក​បាន​មើល‌ងាយ​យើង ដោយ​យក​ប្រពន្ធ​របស់​អ៊ូរី ជា​ជន‌ជាតិ​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​មាន​រឿង​អពមង្គល​កើត​ចេញ​ពី​ក្នុង​គ្រួសារ​របស់​អ្នក។ យើង​នឹង​យក​ស្ត្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​អ្នក ប្រគល់​ឲ្យ​មនុស្ស​ម្នាក់ ដែល​ជា​សាច់​ឈាម​របស់​អ្នក។ គេ​នឹង​រួម​ដំណេក​ជា​មួយ​ស្ត្រីៗ​នោះ នៅ​កណ្ដាល​វាល ចំពោះ​មុខ​អ្នក​ផង។ អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​ស្ងាត់​កំបាំង រីឯ​យើង យើង​នឹង​ប្រព្រឹត្ត​ការ​នេះ​ចំពោះ​អ្នក​វិញ​នៅ​កណ្ដាល​វាល ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ”»។

២ សាំយូអែល 12:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​អ្វី​បាន​ជា​ឯង​មើល‌ងាយ ឆ្ពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ព្រះ‌នេត្រ​ទ្រង់​ដូច្នេះ ឯង​បាន​សំឡាប់​អ៊ូរី ជា​សាសន៍​ហេត​ដោយ​ដាវ ក៏​ក្បត់​យក​ប្រពន្ធ​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​សំឡាប់​គាត់​ដោយ​ដាវ​របស់​ពួក​កូន​ចៅ​អាំម៉ូន ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល‌ងាយ​ដល់​អញ ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចាំ​មើល អញ​នឹង​បណ្តាល​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង ពី​ក្នុង​គ្រួ​ឯង ឲ្យ​ទាស់​នឹង​ឯង ក៏​នឹង​យក​ពួក​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ឯង ប្រគល់​ឲ្យ​ដល់​អ្នក​ជំនិត​ឯង​នៅ​មុខ​ឯង​ផង អ្នក​នោះ​នឹង​រួម​ដំណេក​នឹង​ប្រពន្ធ​ឯង​ទាំង​នោះ នៅ​ទី​ពន្លឺ​ថ្ងៃ ដ្បិត​ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​សំងាត់ តែ​អញ​នឹង​ធ្វើ​ការ​នេះ​នៅ​ទី​ពន្លឺ​វិញ ឲ្យ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឃើញ