២ សាំយូអែល 12:14-18
២ សាំយូអែល 12:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ដោយព្រោះអំពើបែបនេះ ព្រះករុណាបានមើលងាយព្រះយេហូវ៉ាជាខ្លាំង ហើយបុត្រដែលត្រូវប្រសូតមកនោះនឹងត្រូវសុគតមិនខាន»។ បន្ទាប់មក ណាថាន់ក៏វិលទៅផ្ទះលោកវិញ។ ព្រះយេហូវ៉ាបានប្រហារបុត្រដែលប្រពន្ធអ៊ូរីបានបង្កើតឲ្យដាវីឌ ឲ្យមានជំងឺឈឺជាខ្លាំង។ ព្រះបាទដាវីឌក៏សូមអង្វរដល់ព្រះពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញមួយយប់នោះ។ ពួកចាស់ទុំនៅដំណាក់ ក៏ក្រោកទៅរកទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយគេដែរ។ ដល់ថ្ងៃទីពីរ បុត្រនោះក៏សុគតទៅ ហើយពួកអ្នកបម្រើរបស់ដាវីឌខ្លាចមិនហ៊ានទូលទ្រង់ឲ្យជ្រាបថា បុត្រនោះសុគតទេ ដោយគិតគ្នាថា «កាលបុត្រមានព្រះជន្មរស់នៅឡើយ យើងបានទូលអង្វរដល់ទ្រង់ តែទ្រង់មិនព្រមស្តាប់តាមយើងទៅហើយ ចំណង់បើយើងទូលទ្រង់ឲ្យជ្រាបពីបុត្រសុគតទៀត តើនឹងធ្វើឲ្យទ្រង់កើតទុក្ខយ៉ាងណាទៅទៀត»។
២ សាំយូអែល 12:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្យាការីណាថានទូលថា៖ «ព្រះអម្ចាស់លើកលែងទោសឲ្យព្រះករុណា ព្រះករុណានឹងមិនសោយទិវង្គតទេ។ ប៉ុន្តែ ដោយព្រះករុណាប្រព្រឹត្តអំពើបាបដ៏ធ្ងន់នេះ ជាឱកាសឲ្យខ្មាំងសត្រូវប្រមាថមើលងាយព្រះអម្ចាស់ បុត្ររបស់ព្រះករុណាដែលទើបប្រសូតមកនោះ នឹងត្រូវសុគតជាមិនខាន»។ បន្ទាប់មក ព្យាការីណាថានក៏វិលត្រឡប់ទៅផ្ទះរបស់លោកវិញ។ ព្រះអម្ចាស់ធ្វើឲ្យកូនដែលនាងបាតសេបា ជាភរិយារបស់សពលោកអ៊ូរី បានបង្កើតថ្វាយព្រះបាទដាវីឌនោះមានជំងឺ។ ព្រះបាទដាវីឌទូលអង្វរព្រះជាម្ចាស់ឲ្យកូននោះ ទាំងតមអាហារ។ កាលស្ដេចយាងចូលក្រឡាបន្ទំ ស្ដេចផ្ទំផ្ទាល់នឹងដី។ ពួកព្រឹទ្ធាចារ្យនៅក្នុងដំណាក់ទទូចសូមឲ្យស្ដេចតើនឡើង ប៉ុន្តែ ទ្រង់មិនព្រមទេ ហើយក៏មិនសោយព្រះស្ងោយជាមួយពួកគេដែរ។ នៅថ្ងៃទីប្រាំពីរ កូននោះក៏ស្លាប់។ រាជបម្រើមិនហ៊ានទូលដំណឹងនេះថ្វាយព្រះបាទដាវីឌទេ ព្រោះពួកគេនិយាយគ្នាថា៖ «កាលកូនមានជីវិតនៅឡើយ យើងបាននិយាយជាមួយព្រះករុណា តែព្រះករុណាពុំព្រមស្ដាប់យើងទេ ចុះឥឡូវនេះ កូនស្លាប់ហើយ តើយើងត្រូវទូលយ៉ាងដូចម្ដេច ដើម្បីកុំឲ្យស្ដេចធ្វើបាបខ្លួនឯង»។
២ សាំយូអែល 12:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ដោយប្រព្រឹត្តអំពើយ៉ាងនោះ ទ្រង់បានឲ្យពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ា មានឱកាសនឹងត្មះតិះដៀលជាខ្លាំង បានជាបុត្រដែលត្រូវប្រសូតមកនោះ នឹងសុគតទៅជាពិតប្រាកដ រួចណាថាន់ក៏វិលទៅផ្ទះលោកវិញទៅ។ ព្រះយេហូវ៉ាទ្រង់ក៏ប្រហារបុត្រ ដែលប្រពន្ធអ៊ូរីបានបង្កើតឲ្យដាវីឌ ឲ្យមានជំងឺឈឺជាខ្លាំង ដូច្នេះ ដាវីឌក៏សូមអង្វរដល់ព្រះ ពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញ១យប់នោះ ពួកចាស់ទុំនៅដំណាក់ទ្រង់ក៏ក្រោកឡើងទៅឯទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយនឹងគេដែរ លុះដល់ថ្ងៃទី៧ បុត្រនោះក៏សុគតទៅ ហើយពួកអ្នកបំរើរបស់ដាវីឌ គេខ្លាចមិនហ៊ានទូលទ្រង់ឲ្យជ្រាបថា បុត្រនោះសុគតទេ ដោយគិតគ្នាថា មើល កាលបុត្រមានព្រះជន្មរស់នៅឡើយ នោះយើងបានទូលអង្វរដល់ទ្រង់ តែទ្រង់មិនព្រមស្តាប់តាមយើងទៅហើយ ចំណង់បើយើងទូលទ្រង់ឲ្យជ្រាបពីបុត្រសុគតទៅ នោះតើនឹងធ្វើទុក្ខដល់អង្គទ្រង់យ៉ាងណាទៅទៀត