២ សាំយូអែល 12:1-3

២ សាំយូអែល 12:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បាន​ចាត់​ណា‌ថាន់ ឲ្យ​ទៅ​គាល់​ព្រះបាទ​ដាវីឌ លោក​ក៏​ទៅ​គាល់​ទ្រង់ ទូល​ដូច្នេះ​ថា៖ «នៅ​ទី​ក្រុង​មួយ​មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ជា​អ្នក​មាន ម្នាក់​ក្រីក្រ អ្នក​ដែល​មាន​នោះ មាន​ចៀម និង​គោ​យ៉ាង​សន្ធឹក តែ​អ្នក​ដែល​ក្រ​គ្មាន​អ្វី​សោះ មាន​តែ​កូន​ចៀម​មួយ ដែល​បាន​ទិញ​មក​ចិញ្ចឹម​ប៉ុណ្ណោះ កូន​ចៀម​នោះ​ក៏​ចម្រើន​ធំ​ឡើង​នៅ​ជា‌មួយ​គាត់ និង​កូន​គាត់ វា​តែង​ស៊ី​អាហារ ហើយ​ផឹក​ពី​ពែង​របស់​គាត់ ក៏​ដេក​នៅ​នា​ដើម​ទ្រូង​គាត់​ដែរ គាត់​ទុក​វា​ដូច​ជា​កូន​ស្រី​របស់​ខ្លួន។

២ សាំយូអែល 12:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​ចាត់​ព្យាការី*​ណាថាន​ឲ្យ​ទៅ​ជួប​ព្រះ‌បាទ​ដាវីឌ។ លោក​ណាថាន​ចូល​គាល់​ស្ដេច ហើយ​ទូល​ថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​បុរស​ពីរ​នាក់ ម្នាក់​ជា​សេដ្ឋី ម្នាក់​ទៀត​ជា​អ្នក​ក្រ។ សេដ្ឋី​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ រីឯ​អ្នក​ក្រ​វិញ មាន​កូន​ចៀម​ញី​តែ​មួយ​គត់ ដែល​គាត់​បាន​ទិញ​មក។ គាត់​ចិញ្ចឹម​វា ហើយ​វា​ក៏​ធំ​ឡើង​ជា​មួយ​កូនៗ​របស់​គាត់។ វា​ធ្លាប់​ស៊ី​ចំណី​អាហារ និង​ផឹក​ទឹក​ក្នុង​ពែង​របស់​គាត់ គាត់​ដេក​ឱប​វា ហើយ​គាត់​ស្រឡាញ់​វា​ទុក​ដូច​ជា​កូន​ស្រី​របស់​គាត់។

២ សាំយូអែល 12:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ណាថាន់ ឲ្យ​ទៅឯ​ដាវីឌ​លោក​ក៏​ទៅ​គាល់​ទ្រង់ ទូល​ដូច្នេះ​ថា នៅ​ទី​ក្រុង​១​មាន​មនុស្ស​២​នាក់ ម្នាក់​ជា​អ្នក​មាន ម្នាក់​ក្រីក្រ អ្នក​ដែល​មាន​នោះ មាន​ចៀមហើយ​នឹង​គោ​យ៉ាង​សន្ធឹក តែ​អ្នក​ដែល​ក្រ​គ្មាន​អ្វី​សោះ មាន​តែ​កូន​ចៀម​១ ដែល​បាន​ទិញ​មក​ចិញ្ចឹម​ប៉ុណ្ណោះ កូន​ចៀម​នោះ​ក៏​ចំរើន​ធំ​ឡើង​នៅ​ជា​មួយ​នឹង​គាត់ ហើយ​នឹង​កូន​គាត់ វា​តែង​ស៊ី​អាហារ ហើយ​ផឹក​ពី​ពែង​របស់​គាត់ ក៏​ដេក​នៅ​នា​ដើម​ទ្រូង​គាត់​ដែរ គាត់​ទុក​វា​ដូច​ជា​កូន​ស្រី​របស់​ខ្លួន