២ សាំយូអែល 11:2-4

២ សាំយូអែល 11:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ថ្ងៃ​មួយ នៅ​ពេល​ល្ងាច​ជិត​ងងឹតទៅ​ហើយ ព្រះបាទ​ដាវីឌ​ក្រោក​ពី​ព្រះ‌ទែន​យាង​ទៅ​មក នៅ​លើ​ដំបូល​ដំណាក់ ក៏​ទត​ព្រះ‌នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ងូត​ទឹក នាង​នោះ​មាន​រូប‌ឆោម​ស្រស់​ល្អ​ណាស់។ ព្រះបាទ​ដាវីឌ​ក៏​ចាត់​ឲ្យ​គេ​ទៅ​ស៊ើប​សួរ​ពី​នាង ហើយ​ម្នាក់​នោះ​ទូល​ថា៖ «នាង​ឈ្មោះ​បាត‌សេ‌បា ជា​កូន​អេលាម ប្រពន្ធ​អ៊ូរី សាសន៍​ហេត»។ ពេល​នោះ ព្រះបាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក រួច​នាង​ក៏​ចូល​មក​ឯ​ទ្រង់ ហើយ​ស្ដេច​ផ្ទំ​ជា‌មួយ​នាង (ដ្បិត​នាង​ទើប​បាន​ស្អាត​ពី​រដូវ)។ រួច​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។

២ សាំយូអែល 11:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ថ្ងៃ​មួយ នៅ​ពេល​រសៀល ព្រះ‌បាទ​ដាវីឌ​តើន​ពី​ផ្ទំ ហើយ​ស្ដេច​យាង​កម្សាន្ត​តាម​ថែវ ដែល​នៅ​ជាន់​ខាង​លើ​ព្រះ‌ដំណាក់។ ស្ដេច​ទត​ឃើញ​ស្ត្រី​ម្នាក់​កំពុង​មុជ​ទឹក ស្ត្រី​នោះ​មាន​រូប​ឆោម​ល្អ​ណាស់។ ស្ដេច​ក៏​ស៊ើប‌សួរ​ពី​ស្ត្រី​នោះ គេ​ទូល​ថា «នាង​ឈ្មោះ​បាត‌សេបា ជា​កូន​របស់​លោក​អេលាម និង​ជា​ប្រពន្ធ​របស់​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត»។ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក នាង​មក​ឯ​ដំណាក់​ស្ដេច ហើយ​ស្ដេច​ក៏​រួម​ដំណេក​ជា​មួយ​នាង រួច​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​នោះ នាង​ទើប​នឹង​មាន​រដូវ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។

២ សាំយូអែល 11:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​កាល​១​ថ្ងៃ ពេល​ជិត​ងងឹត​ហើយ នោះ​ដាវីឌ​ក្រោក​ពី​ព្រះ‌ទែន​យាង​ទៅ​មក នៅ​លើ​ដំបូល​ដំណាក់ ក៏​ទត​ព្រះ‌នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​តែ​ងូត​ទឹក នាង​នោះ​មាន​រូប‌ឆោម​ស្រស់​ល្អ​ណាស់ ដាវីឌ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​សួរ​ពី​នាង ហើយ​ម្នាក់​នោះ​ទូល​ថា នាង​ឈ្មោះ​បាត‌សេបា​ជា​កូន​អេលាម ប្រពន្ធ​អ៊ូរី សាសន៍​ហេត នោះ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​យក​មក រួច​នាង​ក៏​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ផ្ទំ​ជា​មួយ​នឹង​នាង​ទៅ ដ្បិត​នាង​ទើប​នឹង​បាន​ស្អាត​ពី​រដូវ​នាង​ហើយ រួច​នាង​ត្រឡប់​ទៅ​ឯ​ផ្ទះ​វិញ