២ សាំយូអែល 11:13-15
២ សាំយូអែល 11:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទដាវីឌបានហៅគាត់មក ហើយគាត់ក៏បរិភោគជាមួយស្ដេច ទ្រង់បំផឹកឲ្យគាត់ស្រវឹង ដល់ល្ងាចគាត់ចេញទៅដេកនៅគ្រែជាមួយពួកមហាតលិករបស់ម្ចាស់ខ្លួនទៀត មិនបានទៅផ្ទះឡើយ។ ដល់ព្រឹកឡើង ព្រះបាទដាវីឌធ្វើសំបុត្រផ្ញើទៅយ៉ូអាប់តាមរយៈអ៊ូរី ក្នុងសំបុត្រនោះមានសេចក្ដីបង្គាប់ថា៖ «ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលគាត់ទៅឲ្យគេបានវាយសម្លាប់»។
២ សាំយូអែល 11:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌអញ្ជើញលោកមកជប់លៀងរួមតុ ព្រមទាំងបង្អកស្រាលោកឲ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅទទួលទានដំណេកជាមួយនាយទាហានរបស់ស្ដេចដដែល គឺលោកពុំបានវិលត្រឡប់ទៅផ្ទះរបស់លោកទេ។ ព្រលឹមឡើង ព្រះបាទដាវីឌសរសេរសំបុត្រមួយផ្ញើទៅលោកយ៉ូអាប់ តាមរយៈលោកអ៊ូរី។ ក្នុងសំបុត្រនោះស្ដេចសរសេរថា៖ «ចូរដាក់អ៊ូរីឲ្យនៅសមរភូមិមុខ ត្រង់ចំណុចដែលក្ដៅបំផុត រួចដកទ័ពថយមកវិញ ទុកឲ្យគាត់នៅតែម្នាក់ឯង ដើម្បីឲ្យបច្ចាមិត្តប្រហារជីវិតគាត់»។
២ សាំយូអែល 11:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលដាវីឌទ្រង់ហៅគាត់មក នោះគាត់ក៏បរិភោគនៅចំពោះទ្រង់ ហើយទ្រង់បំផឹកឲ្យគាត់ស្រវឹង តែដល់ល្ងាចគាត់ចេញទៅដេកនៅគ្រែ ជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួនទៀត ឥតមានចុះទៅឯផ្ទះឡើយ។ ដល់ព្រឹកឡើង ដាវីឌទ្រង់ធ្វើសំបុត្រផ្ញើទៅយ៉ូអាប់ដោយសារអ៊ូរី ក្នុងសំបុត្រនោះមានសេចក្ដីបង្គាប់ថា ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលវាទៅឲ្យគេបានវាយសំឡាប់ចេញ