២ សាំយូអែល 11:1
២ សាំយូអែល 11:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅរដូវក្ដៅនៃឆ្នាំ ជាពេលដែលស្តេចទាំងប៉ុន្មានត្រូវចេញទៅច្បាំង ព្រះបាទដាវីឌបានចាត់យ៉ូអាប់ ជាមួយពលទ័ពរបស់លោក និងពួកអ៊ីស្រាអែលទាំងអស់គ្នាឲ្យទៅ គេបានបំផ្លាញពួកកូនចៅអាំម៉ូន ហើយឡោមព័ទ្ធច្បាំងក្រុងរ៉ាបាត ឯព្រះបាទដាវីឌគង់នៅក្នុងក្រុងយេរូសាឡិម។
២ សាំយូអែល 11:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មួយឆ្នាំក្រោយមក គឺនៅរដូវដែលស្ដេចនានាមានទម្លាប់ចេញទៅធ្វើសឹក ព្រះបាទដាវីឌចាត់លោកយ៉ូអាប់ ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រាអែលទាំងមូល ឲ្យចេញទៅច្បាំងនឹងជនជាតិអាំម៉ូន។ ពួកគេបានកម្ទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបាត។ រីឯព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡឹម។
២ សាំយូអែល 11:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន នោះដាវីឌទ្រង់ចាត់យ៉ូអាប់ ព្រមទាំងពលទ័ពរបស់លោក នឹងពួកអ៊ីស្រាអែលទាំងអស់គ្នាឲ្យទៅ គេក៏បំផ្លាញពួកកូនចៅអាំម៉ូន ហើយឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែឯដាវីឌទ្រង់គង់នៅក្នុងក្រុងយេរូសាឡិមវិញ។