២ សាំយូអែល 1:11-12
២ សាំយូអែល 1:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ដាវីឌបានហែកសម្លៀកបំពាក់របស់ខ្លួន ហើយពួកអ្នកដែលនៅជាមួយក៏ធ្វើដូច្នោះដែរ។ គេនាំគ្នាកាន់ទុក្ខ ព្រមទាំងយំ តមអាហាររហូតដល់ល្ងាច ដោយព្រោះស្តេចសូល យ៉ូណាថានបុត្រាទ្រង់ និងពួកទ័ពរបស់ព្រះយេហូវ៉ា ព្រមទាំងពួកវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលបានដួលស្លាប់ដោយដាវ។
២ សាំយូអែល 1:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកដាវីឌទាញសម្លៀកបំពាក់របស់លោកមកហែក ហើយអស់អ្នកដែលនៅជាមួយលោកក៏ធ្វើដូចលោកដែរ។ ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំឭកដល់ព្រះបាទសូល សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងកងទ័ពរបស់ព្រះអម្ចាស់ និងពូជពង្សអ៊ីស្រាអែល ដែលបានបាត់បង់ជីវិតនៅលើសមរភូមិ។
២ សាំយូអែល 1:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះដាវីឌក៏ចាប់ហែកសំលៀកបំពាក់របស់ខ្លួន ហើយពួកអ្នកដែលនៅជាមួយក៏ធ្វើដូច្នោះដែរ គេនាំគ្នាកាន់ទុក្ខព្រមទាំងយំ ហើយតមអាហារ ដរាបដល់ល្ងាច ដោយព្រោះសូល នឹងយ៉ូណាថាន ជាបុត្រាទ្រង់ នឹងពួកទ័ពនៃព្រះយេហូវ៉ា ហើយនឹងពួកវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ពីព្រោះគេបានដួលស្លាប់ដោយដាវ