២ ពេត្រុស 3:8-10

២ ពេត្រុស 3:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ស្ងួន‌ភ្ងា​អើយ សូម​កុំ​ភ្លេច​សេចក្ដី​មួយ​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ទុក​ដូច​ជា​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​មួយ​ថ្ងៃ​ដែរ ។ ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ដូច​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​ចំពោះអ្នក​រាល់​គ្នា ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ។ រីឯ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ នឹង​មក​ដូច​ជា​ចោរ​ប្លន់ ហើយ​ពេល​នោះ ផ្ទៃ​មេឃ​នឹង​បាត់​ទៅ​ដោយ​សូរ​គ្រាំ​គ្រេង ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កម្ដៅ​ភ្លើង ផែនដី និងអ្វីៗ​នៅ​លើ​ផែន​ដី​នឹង​ត្រូវ​ឆេះ​អស់។

ចែក​រំលែក
អាន ២ ពេត្រុស 3

២ ពេត្រុស 3:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បងប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ ​ដូច្នោះ​ដែរ។ ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បងប្អូន ព្រោះ​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក​ប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរ‌ខ្ទារ ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​ព្រះ‌ជា‌ម្ចាស់​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែនដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែនដីដែរ។

ចែក​រំលែក
អាន ២ ពេត្រុស 3

២ ពេត្រុស 3:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ភ្លេច​សេចក្ដី​១​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ‌អម្ចាស់​១​ថ្ងៃ​ទុក​ដូច​ជា​១​ពាន់​ឆ្នាំ ហើយ​១​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​១​ថ្ងៃ​ដែរ ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ រីឯ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់ នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំ‌គ្រេង ឯ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃ‌លែង ហើយ​ផែនដី នឹង​ការ​សព្វ​សារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ។

ចែក​រំលែក
អាន ២ ពេត្រុស 3

២ ពេត្រុស 3:8-10

២ ពេត្រុស 3:8-10 គខប២ ពេត្រុស 3:8-10 គខប