២ ពេត្រុស 3:16
២ ពេត្រុស 3:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូចលោករៀបរាប់នៅក្នុងសំបុត្រទាំងប៉ុន្មានរបស់លោក អំពីរឿងទាំងនេះដែរ។ មានសេចក្ដីខ្លះនៅក្នុងសំបុត្រទាំងនោះដែលពិបាកយល់ ហើយអ្នកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួន បង្វែរសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ដែលនាំឲ្យខ្លួនគេត្រូវវិនាស។
២ ពេត្រុស 3:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងគ្រប់សំបុត្រដែលលោកបរិយាយអំពីរឿងទាំងនេះ លោកតែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើឲ្យអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគម្ពីរឯទៀតៗខុសន័យដែរ បណ្ដាលឲ្យខ្លួនគេត្រូវវិនាសអន្តរាយ។
២ ពេត្រុស 3:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូចជាក្នុងគ្រប់ទាំងសំបុត្ររបស់លោក ដែលសុទ្ធតែសំដែងពីសេចក្ដីទាំងនេះ នោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ នឹងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស។