២ ពេត្រុស 3:11-13

២ ពេត្រុស 3:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​អ្វីៗ​ទាំង​អស់​ត្រូវ​រលាយ​ទៅ​យ៉ាង​នេះ​ទៅ​ហើយ តើ​អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ជា​មនុស្ស​បែប​ណា ក្នុង​កិរិយា​បរិសុទ្ធ និង​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ទាំង​ទន្ទឹង​រង់​ចាំ ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​របស់​ព្រះ​បាន​ឆាប់​មក​ដល់ ព្រោះ​ជា​ថ្ងៃ​ដែល​ផ្ទៃ​មេឃ​នឹង​ត្រូវ​ឆេះ ហើយ​រលាយទៅ ធាតុ​សព្វ​សារពើ​នឹង​ត្រូវ​រលាយ​ដោយ​កម្ដៅ​ភ្លើង! ប៉ុន្ដែ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ យើងកំពុង​ទន្ទឹង​រង់​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ។

ចែក​រំលែក
អាន ២ ពេត្រុស 3