២ ពេត្រុស 2:1-3

២ ពេត្រុស 2:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពី​ដើម​ក៏​មាន​ហោរា​ក្លែង‌ក្លាយ​កើត​ឡើង​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​ព្រះ ដូច​ជា​គ្រូ​ក្លែង‌ក្លាយ​ដែល​នឹង​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​នាំ​លទ្ធិ​ខុស​ឆ្គង ដែល​នាំ​ឲ្យ​វិនាស​ចូល​មក​ដោយ​សម្ងាត់ គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ គេ​នាំ​សេចក្ដី​វិនាស​យ៉ាង​ទាន់​ហន់​មក​លើ​ខ្លួន​គេ។ មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​ផ្លូវ​ឧបាយ‌មុខ​របស់​គេ ហើយ​មនុស្ស​ម្នា​ប្រមាថ​ផ្លូវ​នៃ​សេចក្តី​ពិត ព្រោះតែ​អ្នក​ទាំងនោះ។ គេ​នឹង​កេង​ចំណេញ​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​បោក​បញ្ឆោត ដោយ​សារ​ចិត្ត​លោភ​លន់​របស់​គេ។ ទោស​របស់​គេ​ដែល​មានតាំង​ពី​យូរ​មក​ហើយ មិន​នៅ​ស្ងៀម​ឡើយ ហើយ​សេចក្ដី​ហិន​វិនាស​របស់​គេ​ក៏​មិន​ដេក​លក់​ដែរ។

ចែក​រំលែក
អាន ២ ពេត្រុស 2

២ ពេត្រុស 2:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ពី​សម័យ​ដើម មាន​ព្យាការី*​ក្លែងក្លាយ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ។ ក្នុង​ចំណោម​បងប្អូន​ក៏​ដូច្នោះ​ដែរ គឺ​នឹង​មាន​គ្រូ​ក្លែងក្លាយ​មក​ស៊ក​សៀត បញ្ចូល​លទ្ធិ​ខុស ដែល​បណ្ដាល​ឲ្យ​វិនាស គេ​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់​ព្រះ‌អម្ចាស់ ដែល​បាន​លោះ​គេ​ឲ្យ​រួច​ពី​បាប​នោះ​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​មិន​ខាន។ មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​ពួក​គេ​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ ហើយ​មនុស្ស‌ម្នា​នឹង​ប្រមាថ​មាគ៌ា​នៃ​សេចក្ដី​ពិត ព្រោះ​តែ​អ្នក​ទាំង​នោះ។ ពួក​គេ​នឹង​បោក​ប្រាស់​បងប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្តែ ព្រះអង្គ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ព្រះអង្គ​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ

ចែក​រំលែក
អាន ២ ពេត្រុស 2

២ ពេត្រុស 2:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​កាល​ពី​ដើម មាន​ហោរា​ក្លែង‌ក្លាយ នៅ​ក្នុង​ពួក​ជន ដូច​ជា​នឹង​មាន​គ្រូ​ក្លែង‌ក្លាយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​លួច​នាំ​បញ្ចូល​បក្ស‌ពួក​ដែល​បង្ខូច​បំផ្លាញ គេ​មិន​ព្រម​ស្គាល់​ព្រះ​ដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ ក៏​នាំ​សេចក្ដី​វិនាស​ដ៏​ឆាប់​រហ័ស​ឲ្យ​មក​លើ​ខ្លួន​ផង នឹង​មាន​មនុស្ស​ជា​ច្រើន​ទៅ​តាម​ផ្លូវ​វិនាស​របស់​គេ នោះ​ផ្លូវ​ពិត​នឹង​ត្រូវ​សេចក្ដី​ប្រមាថ​មើល‌ងាយ ដោយ​ព្រោះ​គេ​ដែរ ហើយ​ដោយ​គេ​មាន​ចិត្ត​លោភ នោះ​គេ​នឹង​ប្រើ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ចំណេញ ដោយ​ពោល​ពាក្យ​បញ្ឆោត‌បំពោត តែ​តាំង​ពី​យូរ​មក​ហើយ សេចក្ដី​ជំនុំ‌ជំរះ​គេ​មិន​នៅ​ស្ងៀម​ស្ងាត់​ទេ ហើយ​សេចក្ដី​ហិន‌វិនាស​របស់​គេ​ក៏​មិន​ងុយ‌ងោក​ដែរ។

ចែក​រំលែក
អាន ២ ពេត្រុស 2