២ ពេត្រុស 1:13-16

២ ពេត្រុស 1:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដរាប​ណា​ខ្ញុំ​នៅ​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ ខ្ញុំ​គិត​ថា ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​ត្រូវរំឭក​ដាស់‌តឿន​អ្នក​រាល់​គ្នា​ឲ្យ​ភ្ញាក់​ឡើង ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​រូប​កាយ​របស់​ខ្ញុំ​ចេញ គឺ​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ ដូច​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​បង្ហាញ​ខ្ញុំ។ ខ្ញុំ​នឹង​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ឃើញ​សេចក្ដី​ទាំង​នេះ​រាល់​ពេល​វេលា ក្រោយ​ពី​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ។ ដ្បិត​យើង​ខ្ញុំ​មិន​បាន​យក​រឿង​ព្រេង​ប្រឌិត មក​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់អំពី​ព្រះ‌ចេស្តា និង​ការ​យាង​មក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​នោះ​ទេ គឺ​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់ ដែល​បាន​ឃើញព្រះ​ចេស្ដា​របស់​ព្រះ‌អង្គផ្ទាល់​នឹង​ភ្នែក។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត​រស់​ក្នុង​លោកីយ៍​នេះ​នៅ​ឡើយ ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​រំឭក​បងប្អូន​ឲ្យ​ភ្ញាក់​ស្មារតី។ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​លា​ចាក​លោក​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ស្រាប់។ ប៉ុន្តែ ខ្ញុំ​នឹង​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា​ឲ្យ​បងប្អូន​អាច​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ក្រោយ​ពេល​ខ្ញុំ​ចាក​លោក​នេះ​ទៅ។ យើង​ពុំ​បាន​យក​រឿង​ប្រឌិត​ផ្សេងៗ​មក​ណែ‌នាំ​បងប្អូន ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌យេស៊ូ​គ្រិស្ត*​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ឲ្យ​ដឹង​ថា ព្រះអង្គ​ត្រូវ​យាង​មក​នោះ​ឡើយ គឺ​យើង​បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះអង្គ​ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​កាល​ខ្ញុំ​នៅ​ក្នុង​ត្រសាល​នេះ​នៅ​ឡើយ នោះ​ខ្ញុំ​គិត​ថា ត្រូវ​ឲ្យ​ខ្ញុំ​ដាស់‌តឿន​រំឭក​ដល់​អ្នក​រាល់​គ្នា​ជា​ដរាប ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​ត្រសាល​នេះ​ចេញ នោះ​ដល់​ឆាប់​ហើយ ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​បង្ហាញ​ខ្ញុំ មួយ​ទៀត ខ្ញុំ​នឹង​ខំ​ប្រឹង​រំឭក​រាល់​ពេល​វេលា ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់​ដែរ ដ្បិត​ដែល​យើង​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ដល់​ព្រះ‌ចេស្តា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នឹង​ដំណើរ​ដែល​ទ្រង់​យាង​មក នោះ​មិន​មែន​តាម​រឿង​ព្រេង​ប្រឌិត​ដោយ​ដំរិះ​នោះ​ទេ គឺ​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់ ដែល​បាន​ឃើញ​ឫទ្ធា‌នុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក​វិញ

ចែក​រំលែក
អាន ២ ពេត្រុស 1