២ ពេត្រុស 1:1-5

២ ពេត្រុស 1:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស៊ីម៉ូន-ពេ‌ត្រុស ជា​អ្នក​បម្រើ និង​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​អស់​អ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​ថ្លៃ​វិសេស ដូច​ជំនឿ​របស់​យើង​ខ្ញុំ​ដែរ តាម​រយៈ​សេចក្ដី​សុចរិត​របស់​ព្រះ និង​ព្រះ​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ សូម​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត បាន​ចម្រើន​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ព្រះ និង​ស្គាល់​ព្រះ‌យេ‌ស៊ូវ ជា​ព្រះ‌អម្ចាស់នៃ​យើង។ ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ បាន​ប្រទាន​ឲ្យ​យើង​មានអ្វីៗ​ទាំង​អស់ខាង​ឯ​ជីវិត និង​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ តាម​រយៈ​ការ​ស្គាល់​ព្រះ‌អង្គ​ដែល​បានត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌ល្អ និង​សេចក្ដី​ល្អ​របស់​ព្រះ‌អង្គ ដោយ‌សារ​សេចក្ដី​ទាំង​នេះ ព្រះ‌អង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេស និង​ធំ​បំផុត​ដល់​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ​សារ​សេចក្ដី​នោះ​ឯង ទាំង​បាន​រួច​ផុត​ពី​សេចក្ដី​ពុក​រលួយដែល​នៅ​ក្នុង​លោកីយ៍​នេះ ដោយ​សារ​សេចក្តី​ប៉ង​ប្រាថ្នា។ ហេតុ​នេះ ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពីសមត្ថភាព ដើម្បី​បន្ថែម​កិរិយា​ល្អ​ពី​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ពីលើ​កិរិយាល្អ

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ស៊ីម៉ូន​ពេត្រុស ជា​អ្នក​បម្រើ និង​ជា​សាវ័ក*​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត* សូម​ជម្រាប​មក​បងប្អូន​ដែល​បាន​ទទួល​ជំនឿ ដោយ‌សារ​សេចក្ដី​សុចរិត*​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌ជា‌ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ ជំនឿ​របស់​បងប្អូន​ក៏​មាន​តម្លៃ​ដូច​ជំនឿ​របស់​យើង​ដែរ។ ដោយ​បងប្អូន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ និង​ស្គាល់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ។ ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់ សម្រាប់​ជីវិត​រស់​នៅ និង​សម្រាប់​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ។ ឫទ្ធា‌នុភាព​នោះ​នាំ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ ដែល​បាន​ត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌រុងរឿង​របស់​ព្រះអង្គ​ផ្ទាល់ និង​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ដោយ‌សារ​សិរី‌រុងរឿង និង​ព្រះ‌បារមី​នេះ ព្រះអង្គ​បាន​ប្រទាន​ព្រះ‌អំណោយ​ទាន​ដ៏​មាន​តម្លៃ​វិសេស​បំផុត​មក​យើង តាម​ព្រះ‌បន្ទូល​សន្យា ដើម្បី​ឲ្យ​បងប្អូន​មាន​លក្ខណៈ​ជា​ព្រះ‌ជា‌ម្ចាស់ រួម​ជា​មួយ​ព្រះអង្គ ដោយ​បោះ​បង់​ចោល​សេចក្ដី​រលួយ​ដែល​មក​ពី​ការ​លោភ‌លន់​ក្នុង​លោកីយ៍។ ហេតុ​នេះ បងប្អូន​ត្រូវ​ខ្នះ‌ខ្នែង​ឲ្យ​អស់​ពី​សមត្ថ‌ភាព បន្ថែម​កិរិយា​ល្អ​ឥត​ខ្ចោះពី​លើ​ជំនឿ បន្ថែម​ការ​ស្គាល់​ព្រះអង្គ​ពី​លើ​កិរិយា​ល្អ

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ស៊ីម៉ូន-ពេត្រុស ជា​បាវ​បំរើ ហើយ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក ដែល​បាន​ទទួល​សេចក្ដី​ជំនឿ​ដ៏​វិសេស​ត្រូវ​គ្នា​នឹង​យើង​ខ្ញុំ​ដែរ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ដ៏​ជា​ព្រះ ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា សូម​ឲ្យ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្គាល់​ព្រះ នឹង​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដ្បិត​ព្រះ‌ចេស្តា​នៃ​ព្រះ បាន​ផ្តល់​ឲ្យ​យើង​រាល់​គ្នា​មាន​គ្រប់​របស់​ទាំង​អស់ ខាង​ឯ​ជីវិត នឹង​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដោយ​យើង​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ទ្រង់​ហៅ​យើង​រាល់​គ្នា​មក ដោយ‌សារ​សិរី‌ល្អ នឹង​សគុណ​របស់​ទ្រង់ ដែល​ដោយ‌សារ​សេចក្ដី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ‌សារ​សេចក្ដី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​លោកីយ​នេះ​ដែល​កើត​អំពី​សេចក្ដី​ប៉ង‌ប្រាថ្នា ហើយ​ដោយ​ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្ដី​ទៀង​ត្រង់​បាន​ដំរិះ

ចែក​រំលែក
អាន ២ ពេត្រុស 1