២ ពេត្រុស 1:1-2
២ ពេត្រុស 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស៊ីម៉ូន-ពេត្រុស ជាអ្នកបម្រើ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកអស់អ្នកដែលបានទទួលជំនឿដ៏ថ្លៃវិសេស ដូចជំនឿរបស់យើងខ្ញុំដែរ តាមរយៈសេចក្ដីសុចរិតរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះរបស់យើង។ សូមព្រះគុណ និងសេចក្ដីសុខសាន្ត បានចម្រើនដល់អ្នករាល់គ្នា ឲ្យបានស្គាល់ព្រះ និងស្គាល់ព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
២ ពេត្រុស 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ក*របស់ព្រះយេស៊ូគ្រិស្ត* សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិត*របស់ព្រះយេស៊ូគ្រិស្តជាព្រះជាម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូនក៏មានតម្លៃដូចជំនឿរបស់យើងដែរ។ ដោយបងប្អូនស្គាល់ព្រះជាម្ចាស់ និងស្គាល់ព្រះយេស៊ូជាអម្ចាស់នៃយើង សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។
២ ពេត្រុស 1:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រស៊ីម៉ូន-ពេត្រុស ជាបាវបំរើ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកពួកអ្នក ដែលបានទទួលសេចក្ដីជំនឿដ៏វិសេសត្រូវគ្នានឹងយើងខ្ញុំដែរ ដោយសេចក្ដីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យព្រះគុណ នឹងសេចក្ដីសុខសាន្ត បានចំរើនដល់អ្នករាល់គ្នាឲ្យបានស្គាល់ព្រះ នឹងព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង