២ ពង្សាវតារក្សត្រ 7:1-2

២ ពង្សាវតារក្សត្រ 7:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ អេលី‌សេ​មាន​ប្រសាសន៍​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​រង្វាល់​នឹង​លក់​ថ្លៃ​តែ​មួយ​សេកែល និង​ម្សៅ​ឱក​ពីរ​រង្វាល់​ថ្លៃ​តែ​មួយ​សេកែល​ទេ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​សាម៉ារី»។ ដូច្នេះ មេ‌ទ័ព​ដែល​ស្តេច​បាន​ផ្អែក​អង្គ​លើ​ដៃ​លោក បាន​ឆ្លើយ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន?» អេលី‌សេ​ឆ្លើយ​តប​ថា៖ «ចាំ​មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិ‌ភោគ​ទេ»។

២ ពង្សាវតារក្សត្រ 7:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ស្អែក​ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សា‌ម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ»។ អង្គ‌រក្ស​របស់​ស្ដេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​វិញ​ថា៖ «ទោះ​បី​ព្រះ‌អម្ចាស់​បើក​ទ្វារ​មេឃ​ក្ដី ក៏​ហេតុ‌ការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។

២ ពង្សាវតារក្សត្រ 7:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​អេលី‌សេ លោក​មាន​ប្រសាសន៍​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដល់​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​ណេះ នោះ​ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​នឹង​លក់​ថ្លៃ​តែ​១​រៀល នឹង​ម្សៅ​ឱក​២​រង្វាល់​ថ្លៃ​តែ​១​រៀល​ទេ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​សាម៉ារី ដូច្នេះ មេ‌ទ័ព​ដែល​ស្តេច​ទ្រង់​ព្រយុង​អង្គ​លើ​ដៃ​លោក ក៏​ឆ្លើយ​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន អេលី‌សេ​ឆ្លើយ​តប​ថា ចាំ​មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិភោគ​ទេ។