២ ពង្សាវតារក្សត្រ 5:10 - Compare All Versions

២ ពង្សាវតារក្សត្រ 5:10 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

អេលី‌សេ​បាន​ចាត់​អ្នក​បម្រើ​ម្នាក់ ឲ្យ​ទៅ​ជម្រាប​ថា៖ «សូម​លោក​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ»។

២ ពង្សាវតារក្សត្រ 5:10 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្យាការី​អេលីសេ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ថា៖ «សូម​អញ្ជើញ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់​ឲ្យ​បាន​ចំនួន​ប្រាំ‌ពីរ​ដង​ចុះ នោះ​ស្បែក​របស់​លោក​នឹង​ជា​សះ‌ស្បើយ ហើយ​លោក​នឹង​បាន​បរិសុទ្ធ​មិន​ខាន»។

២ ពង្សាវតារក្សត្រ 5:10 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឯ​អេលី‌សេ លោក​ចាត់​អ្នក​បំរើ​ម្នាក់ ឲ្យ​ទៅ​ជំរាប​ថា សូម​ឲ្យ​លោក​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​៧​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ