២ ពង្សាវតារក្សត្រ 4:8-10
២ ពង្សាវតារក្សត្រ 4:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានថ្ងៃមួយ អេលីសេបានដើរទៅក្រុងស៊ូណែម នៅទីនោះ មានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះរបស់នាង។ នាងនិយាយទៅប្តីថា៖ «មើល៍ ខ្ញុំយល់ឃើញថា មនុស្សដែលតែងធ្លាប់មកផ្ទះយើងជាញយៗនេះ លោកជាអ្នកបរិសុទ្ធរបស់ព្រះ សូមឲ្យយើងធ្វើបន្ទប់មួយតូចនៅលើជញ្ជាំង ព្រមទាំងដាក់គ្រែ តុ កៅអី និងជើងទៀន សម្រាប់លោកផង។ ដូច្នេះ កាលណាលោកមកផ្ទះយើង នោះនឹងនៅក្នុងបន្ទប់នោះ»។
២ ពង្សាវតារក្សត្រ 4:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ លោកអេលីសេដើរកាត់តាមភូមិស៊ូណែម។ ភូមិនោះ មានស្ត្រីម្នាក់ជាអភិជន បានឃាត់លោកឲ្យនៅពិសាបាយក្នុងផ្ទះរបស់នាង។ ចាប់តាំងពីពេលនោះមក កាលលោកធ្វើដំណើរកាត់ភូមិនេះ លោកតែងតែអញ្ជើញទៅពិសាបាយនៅផ្ទះរបស់នាង។ នាងបាននិយាយទៅកាន់ប្ដីថា៖ «ខ្ញុំដឹងច្បាស់ថា បុរសដែលតែងតែអញ្ជើញមកផ្ទះយើងជារឿយៗនោះ ពិតជាអ្នកជំនិតដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ ដូច្នេះ ចូរយើងរៀបចំបន្ទប់តូចមួយនៅជាន់ខាងលើ ព្រមទាំងដាក់គ្រែ តុ កៅអី និងចង្កៀង ទុកជូនលោកផង។ កាលណាលោកអញ្ជើញមកផ្ទះយើង លោកអាចសម្រាកក្នុងបន្ទប់នោះ»។
២ ពង្សាវតារក្សត្រ 4:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានកាល១ថ្ងៃទៀត អេលីសេបានដើរទៅឯក្រុងស៊ូណែម រីឯនៅទីនោះមានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះនាង នាងក៏និយាយនឹងប្ដីថា មើល ខ្ញុំយល់ឃើញថា មនុស្សដែលតែងធ្លាប់មកផ្ទះយើង ជាញយៗនេះ លោកជាអ្នកបរិសុទ្ធរបស់ព្រះ សូមឲ្យយើងធ្វើបន្ទប់១តូច នៅលើជញ្ជាំង ព្រមទាំងដាក់គ្រែ តុ កៅអី នឹងជើងទៀន សំរាប់លោកផង ដូច្នេះ កាលណាលោកមកផ្ទះយើង នោះនឹងនៅក្នុងបន្ទប់នោះ