២ ពង្សាវតារក្សត្រ 4:4-6
២ ពង្សាវតារក្សត្រ 4:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចនាំកូនចូលទៅក្នុងផ្ទះ បិទទ្វារទៅ ហើយចាក់ប្រេងទៅក្នុងភាជនៈទាំងនោះ កាលណាមានមួយណាពេញ ចូរទុកទៅម្ខាង»។ ដូច្នេះ នាងក៏ចេញពីលោកទៅ នាំកូនចូលទៅក្នុងផ្ទះបិទទ្វារ កូនទាំងពីរបានហុចភាជនៈមកឲ្យម្តាយ ហើយម្តាយចាក់ប្រេងដាក់។ លុះភាជនៈទាំងនោះបានពេញហើយ នាងបង្គាប់កូនថា៖ «ចូរហុចមួយទៀតមក!» តែកូនឆ្លើយថា៖ «មានតែប៉ុណ្ណឹងទេ» នោះប្រេងក៏ឈប់ហូរទៅ។
២ ពង្សាវតារក្សត្រ 4:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលមកដល់វិញ ត្រូវនាំគ្នាទាំងម្ដាយ ទាំងកូន ចូលទៅក្នុងផ្ទះ បិទទ្វារឲ្យជិត ហើយយកប្រេងចាក់ក្នុងដបទាំងនោះ។ ដបណាពេញត្រូវទុកដោយឡែក»។ នាងក៏ចាកចេញពីលោកទៅ ហើយនាំកូនចូលក្នុងផ្ទះបិទទ្វារជិត។ កូនទាំងពីរហុចដបមកឲ្យម្ដាយ រួចម្ដាយយកប្រេងមកចាក់ក្នុងដប។ លុះដបទាំងអស់ពេញហើយ នាងប្រាប់កូនថា៖ «ហុចដបមួយទៀតមក!»។ កូនឆ្លើយថា៖ «អស់ដបហើយម៉ែ!»។ ពេលនោះ ប្រេងក៏ឈប់ហូរ។
២ ពង្សាវតារក្សត្រ 4:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចឲ្យអ្នកនាំកូនចូលទៅក្នុងផ្ទះ បិទទ្វារទៅ ហើយចាក់ប្រេងទៅក្នុងភាជនៈទាំងនោះ កាលណាមាន១ណាពេញ នោះចូរដាក់ទុកទៅខាងម្ខាង ដូច្នេះ នាងក៏ចេញពីលោកទៅ នាំកូនចូលទៅក្នុងផ្ទះបិទទ្វារ កូនទាំង២ក៏ហុចភាជនៈមកឲ្យម្តាយ ហើយម្តាយក៏ចាក់ប្រេងដាក់ លុះភាជនៈទាំងនោះបានពេញហើយ នោះនាងបង្គាប់កូនថា ចូរហុច១ទៀតមកឲ្យអញ តែកូនឆ្លើយតបថា មានតែប៉ុណ្ណឹងទេ នោះប្រេងក៏ឈប់ហូរទៅ