២ ពង្សាវតារក្សត្រ 3:16-20 - Compare All Versions

២ ពង្សាវតារក្សត្រ 3:16-20 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ចូរ​ជីក​ប្រឡាយ​នៅ​តាម​ជ្រលង​ភ្នំ​នេះ​ឲ្យ​ច្រើន”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ទោះ​បី​អ្នក​រាល់​គ្នា​មិន​ឃើញ​មាន​ខ្យល់ មាន​ភ្លៀង​ក្ដី ជ្រលង​ភ្នំ​នេះ​នឹង​មាន​ទឹក​ពោរ‌ពេញ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ទឹក​បរិភោគ ព្រម​ទាំង​ទឹក​សម្រាប់​ហ្វូង​សត្វ និង​ជំនិះ​របស់​អ្នក​រាល់​គ្នា​ផង”។ ប៉ុន្តែ នេះ​ជា​ការ​តូច‌តាច នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ ព្រះអង្គ​នឹង​ប្រគល់​ជន‌ជាតិ​ម៉ូអាប់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា។ ព្រះ‌ករុណា​ត្រូវ​បំផ្លាញ​ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ និង​ទីក្រុង​សំខាន់ៗ​ទាំង​អស់​ចោល។ ព្រះ‌ករុណា​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ល្អៗ បិទ​ប្រភព​ទឹក​ទាំង​អស់ ហើយ​បំផ្លាញ​ដី​ស្រែ​ចម្ការ​ទាំង​អស់​ចោល ដោយ​យក​ថ្ម​ទៅ​ចាក់​លើ​ដី​ទាំង​នោះ»។ លុះ​ព្រឹក​ឡើង ពេល​ថ្វាយ​យញ្ញ‌បូជា មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម ពាស‌ពេញ​តំបន់​នោះ។

២ ពង្សាវតារក្សត្រ 3:16-20 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ហើយ​លោក​ទាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ជីក​ប្រឡាយ​ឲ្យ​ពេញ​ក្នុង​ច្រក​ភ្នំ​នេះ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្យល់​បក់ ឬ​ភ្លៀង​ធ្លាក់​ឡើយ តែ​ច្រក​ភ្នំ​នេះ​នឹង​មាន​ទឹក​ពេញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ទឹក​ផឹក ព្រម​ទាំង​ហ្វូង​សត្វ នឹង​សត្វ​ជំនិះ​របស់​ឯង​រាល់​គ្នា​ផង ឯ​ការ​នេះ​ក៏​ជា​ការ​យ៉ាង​តូច នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទេ គឺ​ព្រះ‌ទ្រង់​នឹង​ប្រគល់​សាសន៍​ម៉ូអាប់​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ទ្រង់​ទៀត ត្រូវ​ឲ្យ​វាយ​អស់​ទាំង​ទី​ក្រុង​មាន​កំផែង នឹង​គ្រប់​ទាំង​ទី​ក្រុង​យ៉ាង​វិសេស ព្រម​ទាំង​កាប់​អស់​ទាំង​ឈើ​ល្អ នឹង​ខ្ទប់​អស់​ទាំង​រន្ធ​ទឹក ហើយ​យក​ដុំ​ថ្ម​ទៅ រាយ​បង្ខូច​អស់​ទាំង​ស្រែ​ចំការ​ល្អៗ លុះ​ព្រឹក​ឡើង នៅ​ពេល​ថ្វាយ​ដង្វាយ ក៏​មាន​ទឹក​ហូរ​មក​ពី​ខាង​ស្រុក​អេដំម នោះ​ច្រក​ភ្នំ​ក៏​មាន​ទឹក​ពេញ។

២ ពង្សាវតារក្សត្រ 3:16-20 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ហើយ​លោក​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ជីក​ប្រឡាយ​ឲ្យ​ពេញ​ក្នុង​ច្រក​ភ្នំ​នេះ​ទៅ"។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្យល់​បក់ ឬ​ភ្លៀង​ធ្លាក់​ឡើយ តែ​ច្រក​ភ្នំ​នេះ​នឹង​មាន​ទឹក​ពេញ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទឹក​ផឹក ព្រម​ទាំង​ហ្វូង​សត្វ និង​សត្វ​ជំនិះ​របស់​អ្នក​រាល់​គ្នា​ដែរ"។ ការ​នេះ​ជា​ការ​យ៉ាង​តូច នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទេ គឺ​ព្រះ‌អង្គ​នឹង​ប្រគល់​សាសន៍​ម៉ូអាប់​មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ ត្រូវ​វាយ​អស់​ទាំង​ទី​ក្រុង​ដែល​មាន​កំផែង និង​គ្រប់​ទាំង​ទី​ក្រុង​យ៉ាង​វិសេស ទាំង​កាប់​អស់​ទាំង​ឈើ​ល្អ ហើយ​ខ្ទប់​អស់​ទាំង​រន្ធ​ទឹក និង​យក​ដុំ​ថ្ម​រាយ​បង្ខូច​អស់​ទាំង​ស្រែ​ចម្ការ​ល្អៗ»។ លុះ​ព្រឹក​ឡើង នៅ​ពេល​ថ្វាយ​តង្វាយ ពេល​នោះ មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម រហូត​ពេញ​តំបន់​នោះ។