២ ពង្សាវតារក្សត្រ 3:11
២ ពង្សាវតារក្សត្រ 3:11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ដែលឲ្យយើងសួរដល់ព្រះអង្គតាមរយៈអ្នកនោះទេឬ?» ពេលនោះ អ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃលោកអេលីយ៉ា លោកនៅទីនេះដែរ»។
២ ពង្សាវតារក្សត្រ 3:11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានព្យាការីណាម្នាក់ដែលអាចឲ្យយើងទូលសួរព្រះអម្ចាស់ទេឬ?»។ មេទ័ពអ៊ីស្រាអែលម្នាក់ទូលថា៖ «ក្រាបទូលនៅទីនេះ មានលោកអេលីសេ ជាកូនរបស់លោកសាផាត និងជាសិស្សជំនិតរបស់លោកអេលីយ៉ា»។
២ ពង្សាវតារក្សត្រ 3:11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែយ៉ូសាផាតមានបន្ទូលសួរថា នៅទីនេះ តើគ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ឲ្យយើងបានសួរដល់ព្រះអង្គដោយសារអ្នកនោះទេឬអី នោះអ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលក៏ទូលឆ្លើយឡើងថា អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃអេលីយ៉ា លោកនៅទីនេះដែរ