២ ពង្សាវតារក្សត្រ 24:2-5

២ ពង្សាវតារក្សត្រ 24:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ព្រះ‌យេហូវ៉ា​ចាត់​ពួក​កង​សាសន៍​ខាល់ដេ សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន​ឲ្យ​មក​ទាស់​នឹង​ទ្រង់ ដើម្បី​បំផ្លាញ​ស្រុក​យូដា តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល តាម​រយៈ​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ពិត​ប្រាកដ​ជា​សេចក្ដី​ទាំង​នោះ​កើត​មក​ដល់​ស្រុក​យូដា ដោយ​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ដក​គេ​ចេញ ដោយ​ព្រោះ​អំពើ​បាប​របស់​ម៉ាណា‌សេ ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ហើយ​ដោយ​ព្រោះ​ឈាម​ឥត​ទោស ដែល​ទ្រង់​បាន​កម្ចាយ ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ពេញ​ដោយ​ឈាម​ដែល​ឥត​ទោស​នោះ ព្រះ‌យេហូវ៉ា​មិន​ព្រម​អត់​ទោស​ឲ្យ​ទេ។ ឯ​រាជកិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យេហូ‌យ៉ាគីម និង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។

២ ពង្សាវតារក្សត្រ 24:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គ្រា​នោះ​ព្រះ‌អម្ចាស់​ចាត់​ពួក​ចោរ​ព្រៃ ជា​ជន‌ជាតិ​ខាល់ដេ ជន‌ជាតិ​ស៊ីរី ជន‌ជាតិ​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន ឲ្យ​ប្រឆាំង​នឹង​ព្រះ‌បាទ​យេហូ‌យ៉ាគីម។ ព្រះអង្គ​ចាត់​ពួក​គេ​ឲ្យ​មក​បំផ្លាញ​ស្រុក​យូដា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​ស្រុក​យូដា ដើម្បី​បណ្ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត ហើយ​ទ្រង់​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ដូច្នេះ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​អត់‌ទោស​ឲ្យ​ឡើយ។ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

២ ពង្សាវតារក្សត្រ 24:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ប្រើ​ពួក​កង​សាសន៍​ខាល់ដេ សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ នឹង​ពួក​កូន​ចៅ​អាំម៉ូន ឲ្យ​មក​ទាស់​នឹង​ទ្រង់ ដើម្បី​នឹង​បំផ្លាញ​ស្រុក​យូដា​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ពិត​ប្រាកដ​ជា​សេចក្ដី​ទាំង​នោះ​កើត​មក​ដល់​ស្រុក​យូដា ដោយ​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ដក​គេ ពី​ចំពោះ​ទ្រង់​ចេញ ដោយ​ព្រោះ​អំពើ​បាប​របស់​ម៉ាន៉ាសេ ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ហើយ​ដោយ​ព្រោះ​ឈាម​ឥត​ទោស ដែល​ទ្រង់​បាន​កំចាយ​ផង ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម ពេញ​ដោយ​ឈាម​ដែល​ឥត​ទោស​នោះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​អត់​ទោស​ឲ្យ​ទេ រីឯ​ដំណើរ​ឯ​ទៀត​ពី​យេហូ‌យ៉ាគីម នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ស្រេច​ហើយ