២ ពង្សាវតារក្សត្រ 24:2
២ ពង្សាវតារក្សត្រ 24:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ព្រះយេហូវ៉ាចាត់ពួកកងសាសន៍ខាល់ដេ សាសន៍ស៊ីរី សាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូនឲ្យមកទាស់នឹងទ្រង់ ដើម្បីបំផ្លាញស្រុកយូដា តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល តាមរយៈពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គ។
២ ពង្សាវតារក្សត្រ 24:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រានោះព្រះអម្ចាស់ចាត់ពួកចោរព្រៃ ជាជនជាតិខាល់ដេ ជនជាតិស៊ីរី ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន ឲ្យប្រឆាំងនឹងព្រះបាទយេហូយ៉ាគីម។ ព្រះអង្គចាត់ពួកគេឲ្យមកបំផ្លាញស្រុកយូដា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ។
២ ពង្សាវតារក្សត្រ 24:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះព្រះយេហូវ៉ាទ្រង់ចាត់ប្រើពួកកងសាសន៍ខាល់ដេ សាសន៍ស៊ីរី សាសន៍ម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន ឲ្យមកទាស់នឹងទ្រង់ ដើម្បីនឹងបំផ្លាញស្រុកយូដាទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារពួកហោរា ជាអ្នកបំរើទ្រង់