២ ពង្សាវតារក្សត្រ 22:8-11
២ ពង្សាវតារក្សត្រ 22:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា៖ «ខ្ញុំបានឃើញគម្ពីរក្រឹត្យវិន័យនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ លោកហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអាន។ រួចនាំដំណឹងវិលទៅវិញ ទូលស្តេចថា៖ «ពួកលោកជាអ្នកបម្រើរបស់ទ្រង់បានចាក់ប្រាក់ដែលឃើញមានក្នុងព្រះវិហារ ចេញពីហិបប្រគល់ទៅក្នុងអំណាចនៃពួកអ្នកដែលត្រួតមើលការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាហើយ»។ រួចសាផានដ៏ជាស្មៀនក៏ទូលស្តេចថា៖ «ហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានឲ្យគម្ពីរនេះមកទូលបង្គំ» ដូច្នេះ សាផានក៏អានថ្វាយស្តេច។ ពេលស្ដេចបានឮអស់ទាំងព្រះបន្ទូលក្នុងគម្ពីរក្រឹត្យវិន័យនោះ ទ្រង់ក៏ហែកព្រះពស្ត្រ
២ ពង្សាវតារក្សត្រ 22:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកមហាបូជាចារ្យហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។ បន្ទាប់មក លោកសាផាន ជាស្មៀនហ្លួង ក៏វិលមកគាល់ស្ដេចវិញ ទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំបានប្រគល់ប្រាក់តង្វាយដែលប្រមូលនៅក្នុងព្រះដំណាក់ ទៅឲ្យពួកមេជាងជាអ្នកទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ហើយ»។ លោកសាផាន ជាស្មៀនហ្លួង ទូលស្ដេចទៀតថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់គម្ពីរមួយក្បាលឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្ដាប់។ ព្រះអម្ចាស់ កាលព្រះរាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងគម្ពីរវិន័យ ស្ដេចក៏ហែកព្រះភូសា។
២ ពង្សាវតារក្សត្រ 22:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា ខ្ញុំបានប្រទះឃើញគម្ពីរក្រិត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអានមើល រួចនាំដំណឹងវិលទៅវិញ ទូលស្តេចថា ពួកលោកជាអ្នកបំរើទ្រង់បានចាក់ប្រាក់ដែលឃើញមានក្នុងព្រះវិហារ ចេញពីហឹប ប្រគល់ទៅក្នុងអំណាចនៃពួកអ្នក ដែលត្រួតមើលការក្នុងព្រះវិហារនៃព្រះយេហូវ៉ាហើយ រួចសាផានដ៏ជាស្មៀនក៏ទូលស្តេចថា ហ៊ីលគីយ៉ា ជាសំដេចសង្ឃ បានឲ្យគម្ពីរនេះមកទូលបង្គំ ដូច្នេះ សាផានក៏អានមើលថ្វាយស្តេច កាលស្តេចទ្រង់បានឮអស់ទាំងព្រះបន្ទូល ក្នុងគម្ពីរក្រិត្យវិន័យនោះ នោះទ្រង់ក៏ហែកព្រះពស្ត្រ