២ ពង្សាវតារក្សត្រ 22:11-13

២ ពង្សាវតារក្សត្រ 22:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ស្ដេច​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ រួច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ អ័ហ៊ី‌កាម ជា​កូន​សាផាន អ័កបោរ​ជា​កូន​មីកា‌យ៉ា និង​សាផាន​ដ៏​ជា​ស្មៀន ហើយ​អ័សា‌យ៉ា​ជា​អ្នក​ជំនិត​ស្តេច​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ព្រះ‌បន្ទូល​ដែល​មាន​ក្នុង​គម្ពីរ ដែល​គេ​បាន​ឃើញ​នេះ ឲ្យ​យើង និង​ពួក​បណ្ដា‌ជន ជា​ពួក​យូដា​ទាំង​អស់​គ្នា​ផង ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា ដែល​កើត​ឡើង​ទាស់​នឹង​យើង​រាល់​គ្នា នោះ​ខ្លាំង​ក្រៃ‌លែង ព្រោះ​បុព្វ‌បុរស​យើង​រាល់​គ្នា មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​បង្គាប់​មក​យើង​រាល់​គ្នា​ទេ»។

២ ពង្សាវតារក្សត្រ 22:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌រាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ក្នុង​គម្ពីរ‌វិន័យ ស្ដេច​ក៏​ហែក​ព្រះ‌ភូសា។ បន្ទាប់​មក ទ្រង់​បញ្ជា​ទៅ​លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម ជា​កូន​របស់​លោក​សាផាន លោក​អ័ក‌បោរ ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សាផាន ជា​ស្មៀន​ហ្លួង និង​លោក​អសា‌យ៉ា ជា​រាជ​បម្រើ​ថា៖ «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​យ៉ាង​ខ្លាំង ដ្បិត​ពួក​ដូនតា​របស់​យើង មិន​បាន​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ ហើយ​ក៏​មិន​ប្រតិបត្តិ​តាម​ដែរ»។

២ ពង្សាវតារក្សត្រ 22:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​នោះ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ រួច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ អ័ហ៊ី‌កាម ជា​កូន​សាផាន អ័កបោរ ជា​កូន​មីកាយ៉ា នឹង​សាផាន​ដ៏​ជា​ស្មៀន ហើយ​អ័សាយ៉ា ជា​អ្នក​ជំនិត​ស្តេច​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ព្រះ‌បន្ទូល​ដែល​មាន​ក្នុង​គម្ពីរ ដែល​គេ​បាន​ប្រទះ​ឃើញ​នេះ ឲ្យ​យើង នឹង​ពួក​បណ្តាជន ជា​ពួក​យូដា​ទាំង​អស់​គ្នា​ផង ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា ដែល​កើត​ឡើង​ទាស់​នឹង​យើង​រាល់​គ្នា នោះ​ខ្លាំង​ក្រៃ‌លែង ពី​ព្រោះ​ពួក​ឰយុកោ​យើង​រាល់​គ្នា មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី ដែល​បាន​បង្គាប់​មក​យើង​រាល់​គ្នា​ទេ។