២ ពង្សាវតារក្សត្រ 20:5-6

២ ពង្សាវតារក្សត្រ 20:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេ‌សេ‌គា ជា​មេ​លើ​ប្រជា‌រាស្ត្រ​របស់​យើង​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ដាវីឌ​បុព្វ‌បុរស​ឯង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​ឯង​ហើយ យើង​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា ដល់​ថ្ងៃ​ទី​បី ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។ យើង​នឹង​ចម្រើន​អាយុ​ឯង​ឡើង​ដប់ប្រាំ​ឆ្នាំ​ទៀត ហើយ​ដោះ​ឯង និង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ការពារ​ទី​ក្រុង​នេះ រក្សា​ទុក​សម្រាប់​យើង គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង"»។

២ ពង្សាវតារក្សត្រ 20:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេ‌សេគា ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ដាវីឌ ដែល​ជា​អយ្យ‌កោ​របស់​ព្រះ‌ករុណា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​ឲ្យ​បាន​ជា ហើយ​នៅ​ថ្ងៃ​ទី​បី អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់​ព្រះ‌អម្ចាស់។ យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង”»។

២ ពង្សាវតារក្សត្រ 20:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេសេគា ជា​មេ​លើ​រាស្ត្រ​អញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ដាវីឌ​ឰយុកោ​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា រួច​ដល់​ថ្ងៃ​ទី​៣ ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន អញ​នឹង​ចំរើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត ហើយ​នឹង​ដោះ​ឯង នឹង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ ព្រម​ទាំង​ការ‌ពារ​ទី​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ផង