២ ពង្សាវតារក្សត្រ 20:1-3
២ ពង្សាវតារក្សត្រ 20:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ស្ដេចហេសេគាប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ ទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ"»។ ពេលនោះ ទ្រង់បែរព្រះភក្ត្រទៅជញ្ជាំង អធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើល្អ នៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចស្ដេចហេសេគាព្រះកន្សែងជាខ្លាំង។
២ ពង្សាវតារក្សត្រ 20:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស មកគាល់ស្ដេច ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្ដែផ្ដាំរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតព្រះករុណាមិនរស់រានតទៅទៀតទេ ព្រះករុណាជិតសោយទិវង្គតហើយ»។ ព្រះបាទហេសេគាបែរព្រះភ័ក្ត្រទៅរកជញ្ជាំង ទូលអង្វរព្រះអម្ចាស់ដូចតទៅ៖ «ឱ! ព្រះអម្ចាស់អើយ សូមកុំភ្លេចឡើយថា ទូលបង្គំបានដើរតាមមាគ៌ារបស់ព្រះអង្គ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលព្រះអង្គគាប់ព្រះហឫទ័យប៉ុណ្ណោះ!»។ ព្រះបាទហេសេគាបង្ហូរជលនេត្រយ៉ាងខ្លាំង។
២ ពង្សាវតារក្សត្រ 20:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ហេសេគាទ្រង់ប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ នោះទ្រង់ក៏បែរព្រះភក្ត្រទៅឯជញ្ជាំង អធិស្ឋានដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អ នៅព្រះនេត្រទ្រង់ជាយ៉ាងណា រួចហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង