២ ពង្សាវតារក្សត្រ 12:18
២ ពង្សាវតារក្សត្រ 12:18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះព្រះបាទយ៉ូអាសជាស្ដេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្ដេចយូដា គឺយេហូសាផាត យេហូរ៉ាម និងអ័ហាស៊ីយ៉ាជាបុព្វបុរសរបស់ទ្រង់បានថ្វាយ និងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ដែលនៅក្នុងឃ្លាំងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្ដេចផង ផ្ញើទៅថ្វាយហាសែលជាស្ដេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។
២ ពង្សាវតារក្សត្រ 12:18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី ឡើងមកវាយ និងដណ្ដើមយកបានក្រុងកាថ។ បន្ទាប់មក ព្រះបាទហាសែលលើកទ័ពតម្រង់ឆ្ពោះទៅក្រុងយេរូសាឡឹមទៀត។
២ ពង្សាវតារក្សត្រ 12:18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះយ៉ូអាស ជាស្តេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្តេចយូដា គឺយ៉ូសាផាត យ៉ូរ៉ាម នឹងអ័ហាស៊ីយ៉ាជាពួកឰយុកោទ្រង់បានថ្វាយ នឹងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ ដែលនៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចផង ផ្ញើទៅថ្វាយហាសែលជាស្តេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។