២ ពង្សាវតារក្សត្រ 1:6
២ ពង្សាវតារក្សត្រ 1:6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកគេទូលឆ្លើយថា៖ «មានបុរសម្នាក់បានមកជួបយើងខ្ញុំ ហើយប្រាប់ថា "ចូរវិលទៅទូលស្តេចដែលចាត់អ្នករាល់គ្នាមកនោះថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ តើដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬ បានជាព្រះករុណាចាត់គេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុន? ហេតុនេះ ព្រះករុណានឹងមិនក្រោកពីដំណេកដែលបានផ្ទំឡើយ គឺត្រូវសុគត"»។
២ ពង្សាវតារក្សត្រ 1:6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេទូលថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅទូលស្ដេច ដែលបានចាត់អ្នករាល់គ្នាឲ្យមកនោះថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកចាត់គេឲ្យទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។
២ ពង្សាវតារក្សត្រ 1:6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេក៏ទូលឆ្លើយថា មានមនុស្សម្នាក់ឡើងមកជួបនឹងយើងខ្ញុំប្រាប់ថា ចូរវិលទៅឯស្តេច ដែលចាត់ប្រើឯងរាល់គ្នាមក ហើយទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ តើដោយហេតុតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬអី បានជាព្រះករុណាចាត់គេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុនវិញ ហេតុនេះទ្រង់នឹងមិនចុះពីដំណេក ដែលបានឡើងទៅនោះបានឡើយ គឺត្រូវសុគតជាពិតវិញ