២ ពង្សាវតារក្សត្រ 1:2
២ ពង្សាវតារក្សត្រ 1:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទអ័ហាស៊ីយ៉ាបានធ្លាក់ចុះពីរានហាលនៃដំណាក់ជាន់លើ នៅក្រុងសាម៉ារី ហើយទ្រង់ក៏ប្រឈួន ទ្រង់បានចាត់អ្នកនាំសារឲ្យទៅ ដោយបង្គាប់ថា៖ «ចូរទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុន តើយើងនឹងជាពីជំងឺនេះឬទេ?»
២ ពង្សាវតារក្សត្រ 1:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ ព្រះបាទអហាស៊ីយ៉ាបានធ្លាក់ពីរានហាលបន្ទប់ជាន់លើបំផុតនៃព្រះដំណាក់នៅក្រុងសាម៉ារី ហើយមានរបួសជាទម្ងន់។ ស្ដេចបានចាត់អ្នកនាំសារឲ្យទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ដើម្បីចង់ដឹងថា តើទ្រង់អាចជាសះស្បើយពីរបួសនេះឬទេ?
២ ពង្សាវតារក្សត្រ 1:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅខណនោះ អ័ហាស៊ីយ៉ាទ្រង់ធ្លាក់ ពីភ្នាក់ដៃរានជាន់លើ នៃដំណាក់នៅក្រុងសាម៉ារី ហើយក៏ទ្រង់ប្រឈួន នោះទ្រង់ប្រើគេឲ្យទៅ ដោយបង្គាប់ថា ចូរទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុន តើអញនឹងបានជាពីការឈឺនេះឬទេ